Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ចំនួន ០២​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស បម្រើសេវា​ផ្លូវភេទ ត្រូវ​បណ្តេញចេញ​កម្ពុជា​

spot_img

ខេត្ត​ព្រះសីហនុ ៖ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន ០២​នាក់ ឲ្យ​ចេញ​ផុតពី​កម្ពុជា តាម​ជើងយន្តហោះ​ចេញ​លេខ LQ908 (KOS-CAN) ពាក់ព័ន្ធ​នឹង​បទល្មើស បម្រើសេវា​ផ្លូវភេទ​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២០ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៩​និង​០០ នាទី បាន​សហការ​ជាមួយ លោក​វរសេនីយ៍ទោ ប៉ុន សំអុល​ឧ​ត្ត​ម នាយរង​ការិយាល័យ ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញចេញ ជនជាតិ​ចិន​ចំនួន ០២​នាក់ តាម​ជើងយន្តហោះ​ចេញ​លេខ LQ908 (KOS-CAN) ឲ្យ​ចេញ​ផុតពី​ប្រទេស និង​ប្រថាប់ត្រា​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ០៣​ឆ្នាំ​។​

​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ០២​នាក់​នេះ មាន ១. ឈ្មោះ SHI LIBAO ភេទ​ស្រី អាយុ ៤០​ឆ្នាំ និង​២. ឈ្មោះ XU YING ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ដែល​ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស បម្រើសេវា​ផ្លូវភេទ​៕​

ដោយ៖បញ្ញាស័ក្តិ

 

spot_img
×