Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! អ្នកនេសាទ​ម្នាក់​ស្ទើរ​បាត់បង់​ជីវិត ដោយសារ​ត្រី​១​ក្បាល ព្រោះតែ​…

spot_img

​អ្នកនេសាទ​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់ ស្ទើរតែ​បាត់បង់​ជីវិត បន្ទាប់ពី​ត្រី​មួយ​ក្បាល​បាន​ជាប់គាំង​នៅ​បំពង់ខ្យល់​របស់គាត់ ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​ស្ទើរតែ​មិនអាច​ដកដង្ហើម​បាន​។​

​កាលពីដើម​ខែវិច្ឆិកា​នេះ ក្រុមគ្រូពេទ្យ​នៅ​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Beni Suef ប្រទេស​អេ​ហ្ស៊ី​ប ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បាន​រកឃើញ​អ្នកជំងឺ​ម្នាក់​មាន​រោគសញ្ញា​ដូចជា​ពិបាក​ដកដង្ហើម និង​មិនអាច​និយាយបាន ហើយ​ទីបំផុត​ទើប​ដឹងថា​ត្រី​១​ក្បាល​កំពុង​នៅជាប់​គាំង​នៅក្នុង​បំពង់ក​របស់គាត់​។​

​តាមរយៈ​ការពិនិត្យ គ្រូពេទ្យ​បាន​រកឃើញថា​ត្រី​១​ក្បាល​នោះ កំពុង​ជាប់គាំង​នៅ​ច្រក​ផ្លូវបំបែក​នៃ​បំពង់​ដ​ណ្ហើ​ម ដោយ​ទុក​កន្លែង​ទំនេរ​គ្រប់គ្រាន់​សម្រាប់​ខ្យល់​បន្តិច​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកជំងឺ​ការ​ថប់ដង្ហើម មុនពេល​មកដល់​មន្ទី​រ​ពេទ្យ​។​

​តែ​ទោះយ៉ាងណា ក្រុម​គ្រួ​ពេទ្យ​បាន​ព្យាយាម​បានធ្វើ​ការវះកាត់ ដើម្បី​យក​ត្រី​នោះ​ចេញ​ដោយ​សុវត្ថិភាព​ផងដែរ​។ វេជ្ជបណ្ឌិត Ali Al-Hajri អ្នកឯកទេស​ខាង​ត្រចៀក ច្រមុះ និង​បំពង់ក និង​ក៏​ជា​អ្នក​វះកាត់​ដ៏​ច្នើម​ម្នាក់​ផងដែរ បាន​ប្រាប់​ឆា​នែ​ល​ប៉ុស្តិ៍​លេខ​១​អេ​ហ្ស៊ី​ប​ថា ប្រសិនបើ​បុរស​នោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​យឺត​តែ​ប៉ុន្មាន​នាទី​ទៀត គាត់​អាច​ថប់ដង្ហើម​ស្លាប់​។​

​សំណាងល្អ ប្រតិបត្តិការ​នេះ​ទទួលបាន​ជោគជ័យ​។ ក្រៅពី​មាន​ដំបៅ​ហូរឈាម​តិចតួច​អ្នកជំងឺ​ក៏​ធូរស្បើយ​ផងដែរ​។​

​យ៉ាងណាមិញ នៅពេល​សួរនាំ​មូលហេតុ​ថា​តើ​ហេតុអ្វី​បានជា​ត្រី​១​ក្បាល​នោះ បែរជា​មក​ជាប់គាំង​នៅ​នៅក្នុង​បំពង់ក​របស់គាត់​យ៉ាងដូចម្តេច​? អ្នកនេសាទ​អាយុ ៤០ ឆ្នាំ រូបនេះ​ដែល​មកពី​ភូមិ Snur នៃ​ទន្លេ Nile បាន​ប្រាប់​ក្រុមគ្រូពេទ្យ​ថា គាត់​បាន​ចាប់បាន​ត្រី​តូច​មួយ​ក្បាល​ពី​កន្លែង​ទី​១ ហើយ​នៅពេលនោះ​គាត់​បានកត់សម្គាល់​ឃើញ​ថា​មាន​ត្រី​១​ក្បាល​ទៀត នៅជាប់​គ្នា ហើយ​ខណៈ​រៀបចំ​ចាប់​ត្រី​ទី​២ គាត់​ក៏បាន​យក​ត្រី​ទី​១​ខាំ​ចូលក្នុង​មាត់​។ ប៉ុន្តែ វា​ស្រាប់តែ​បាន​រអិល​ធ្លាក់​ចូលក្នុង​បំពង់ខ្យល់​របស់គាត់​តែម្តង​។​

​ជា​សំណាងល្អ​ហើយ ដែល​ត្រី​នោះបាន​បន្សល់​ទុកចន្លោះ​ទំនេរ​បន្តិច ដើម្បីឱ្យ​ខ្យល់​ចូលក្នុង​បំពង់ខ្យល់ ហើយ​គាត់​ក៏ត្រូវ​បាន​គេ​បញ្ជូន​សង្គ្រោះ​មកកាន់​ទៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​៕​។​

​ត្រី​រអិល​ដែល​នៅរស់​បាន​ព្យាយាម​ដក​ធ្មេញ​របស់​បុរស​នោះ​រួច​យក​វា​ទៅក្នុង​បំពង់ក​របស់គាត់​។ ជា​សំណាងល្អ​វា​បាន​បន្សល់​ទុកចន្លោះ​ទំនេរ​បន្តិច​ដើម្បីឱ្យ​ខ្យល់​ចូលក្នុង​ផ្លូវដែក​ជួយ​អ្នកនេសាទ​ឱ្យ​រស់រានមានជីវិតរ​ហូត​ដល់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​៕ ដោយ​៖ លឹម ហុង​

spot_img
×