Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អរគុណ​ណាស់​! បុរស​ពីរ​នាក់​នេះហើយ ដែល​បាន​លើកស្ទួយ​ជីវិត​ក្មេងប្រុស ពេជ្រ ធារ៉ា និង​កុមារី យ៉ង់ ស្រី​នី​ត ឲ្យ​ខ្ពង់ខ្ពស់ និង​កំពុងមាន​ពន្លឺ​រស្មី​….

spot_img

​ដូចដែល​ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ នៅលើ​បណ្តាញ​សង្គម​ពេលនេះ គឺមាន​រឿង​ដ៏​កម្សត់​ចំនួន​ពីរ ដែល​មហាជន​បានដាក់​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​ទី​១ គឺ​រឿង​របស់​ក្មេងប្រុស​ឈ្មោះ ពេជ្រ ធារ៉ា ដែលមាន​ជីវភាព​គ្រួសារ​ក្រីក្រ ប៉ុន្តែ មាន​ភាពក្លាហាន​តស៊ូ​យក​កង់​ទិញ​ពី​អេតចាយ​តម្លៃ​២​ម៉ឺន​រៀល ទៅ​ប្រកួត​ជាមួយ​កូន​គេ​ដែល​ជិះ​កង់​តម្លៃ​រាប់រយ​ដុល្លារ ដើម្បី​ដណ្តើមយក​ជ័យជំនះ​ជូន​គ្រួសារ​។​

​ចំណែក​រឿង​ដែល​កំពុង​ល្បី​ទី​២ គឺ​រឿង​របស់​ក្មេងស្រី​ឈ្មោះ យ៉ង់ ស្រី​នី​ត រស់នៅ​ភូមិភាគ​ឦសាន នៃ​ទឹកដី​ខេត្តមណ្ឌលគិរី​។ ក្មេងស្រី​ម្នាក់នេះ​មានជីវិត​គ្រួសារ​ក្រីក្រ​ក៏​មិន​ខុស​ឆ្ងាយ​ពី​ក្មេងប្រុស ពេជ្រ ធារ៉ា ប៉ុន្មាន​ដែរ ដោយមាន​ឪពុក​ជា​កម្មករសំណង់​ដូចគ្នា​។ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ នាង​ក៏បាន​ឆ្លៀត​ពី​ការសិក្សា​ដើរ​លក់​ចេកឆាប​នៅក្នុង​សហគមន៍ ហើយ​ថ្ងៃ​ខ្លះ​ក៏​មិន​ដាច់ មានតែ​អង្ករ​កន្លះ​កំប៉ុង​ដាំបាយ និង​ពង​ទា​១​គ្រាប់ ចែករំលែក​បងប្អូន ៥, ៦ នាក់ ឲ្យ​បាន​រស់​មួយពេល​យ៉ាង​កម្សត់​។​

​ប៉ុន្តែ ដោយសារតែ​វាសនា​ក្មេងប្រុស​ស្រី​ទាំងពីរ​ហាក់​អណ្តែត នៅពេលនេះ ពួកគេ​បាននិងកំពុង​ទទួលបាន​ការចាប់អារម្មណ៍ និង​ក្តីរ​អាណិត​ស្រឡាញ់​យ៉ាងច្រើន​ពី​មហាជន​។ តែ​យ៉ាងណា ពួកគេ​កំពុង​ស្ថិតក្នុង​នៅក្នុង​ដួងចិត្ត​មហាជន​នៅពេលនេះ ក៏​អាស្រ័យ​បាន​គុណ​បុរស​២​នាក់​នេះ​ផងដែរ ដែល​ទី​១​គឺ​ជាង​ថតរូប​លោក កឹម សុ​វណ្ណា ដែល​បាន​ថតរូប​របស់​ក្មេងប្រុស ពេជ្រ ធារ៉ា ពេល​កំពុង​ប្រណាំង​កង់ យកមក​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ដោយឡែក បុរស​ទី​២​នោះ​គឺ លោក សាម​ឌី ហៅ (​ចៅ​មាណព​) ដែល​ក៏បាន​ថតរូប​របស់​ក្មេងស្រី យ៉ង ស្រី នី​ត យកមក​បង្ហោះ​នៅលើ​ប​ញ្តា​ញ​សង្គម​ដូចគ្នា​ផងដែរ​។ ហើយ​ជាក់ស្តែង ពេលនេះ​ក្មេងស្រី​សម្បុរ​ស្រអែម​សម្រស់​ស្អាត​ពី​ធម្មជាតិ​រូបនេះ បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​តែម្តង​ពី​សំណាក់​មហាជន​។​

​នេះ​ជា​គុណបំណាច់​ដ៏​ធំ​មួយ​របស់​បុរស​ទាំងពី​រ​ខាងលើ ដែល​មិនអាច​បំភ្លេចបាន ព្រោះថា​ប្រសិនបើ​គ្មាន​ពួកគាត់​ទេ ម្លេះ​ប្រហែល​ក្មេងប្រុស​ស្រី​ក្រីក្រ​ទាំងពីរ​នេះ ក៏​ពុំ​ត្រូវបាន​មហាជន​បាន​ស្គាល់ និង​ត្រូវបាន​កែប្រែ​ជីវិត ដែល​កំពុង​តែមាន​ពន្លឺ​រស្មី​ដូចនេះ​បានឡើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×