Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ផ្លាកលេខ ខ ម បើក​លឿន​ជ្រុល​ចង្កូត ក្រឡាប់​ច្រើន​ត្រឡប់ ធ្លាក់​ចេញពី​លើផ្លូវ របួស​២​នាក់​

spot_img

​ស្ទឹងត្រែង​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅ​ផ្លូវ​គ្រួស​ក្រហម ចូល​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
នៅក្នុង​ហេតុការណ៍​នោះ បណ្ដាលឱ្យមាន​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់​។ អាជ្ញាធរ​ឃុំ​ព្រះ​រំកិល បាន​ជូន​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​។​

ភ្លាមៗ​នោះ មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ ០៣ ២-៤៤៧៣ បានធ្វើ​ដំណើរ​ពី​ទឹកដី​ខេត្តព្រះវិហារ មកកាន់​ខេត្តស្ទឹងត្រែង លុះ​ពេល​ដល់​ចំណុចកើតហេតុ​ភូមិសាស្ត្រ​ឃុំ​ព្រះ​រំកិល បើក​លឿន​ជ្រុល​លើផ្លូវ​ក្រាល​គ្រួស​ក្រហម ក៏​ធ្លាក់​ពីលើ​ផ្លូវ​តែម្តង​៕ ដោយ ៖ សុខុម​

 

spot_img
×