Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អធិការ​គ្រឿន និង​បក្ខពួក ជំនាញ​ខាង​ប្រើ​អំពើហិង្សា អុកឡុក​បញ្ចេញ​សាច់ដុំ​នៅតាម​ពិធីបុណ្យ ការ​ផ្សេងៗ ត្រូវអស់​ល័​ក្ខ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ឈ្មោះ ក្រេ​ម គ្រឿន ដែលមាន​រហស្សនាម​ថា “​អធិការ​គ្រឿន​” និង​បក្ខពួក​ម្នាក់ ដែលជា​ក្រុម​ល្បី​ខាង​ប្រើ​អំពើហិង្សា​អុកឡុក​បញ្ចេញ​សាច់ដុំ​នៅតាម​ពិធីបុណ្យ ការ​ផ្សេងៗ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់ខ្លួនបាន​ហើយ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ​។​

​ជនសង្ស័យ​មានឈ្មោះ ក្រេ​ម គ្រឿន អាយុ​១៩​ឆ្នាំ ដែលមាន​រហស្សនាម​ថា «​អធិការ គ្រឿន​» និង​ឈ្មោះ រ៉ុ​ន ជីវ៉ា អាយុ​១៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក អ៊ី សា​វិញ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់ចោទ​ពីបទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​ទឹក​លង​២ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​តុលាការ​យល់ឃើញថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ប្រព្រឹត្ត​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​អាច​នឹង​គេចខ្លួន​ចេញពី​លំនៅឋាន ឬ​អាច​ចាក​ចេញពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នេះ​ទើប​តុលា​ការចេញ​ដីកាចាប់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​តែម្តង ។​

​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ​បាន​សាទរ និង​ថ្លែងអំណរគុណ​ចំពោះ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដែល​បាន​ចាប់​ក្មេង​ទំនើង​ខាងលើ ដើម្បី​ឲ្យ​ពួ​គាត់​កែប្រែ​កំហុសឆ្គង​របស់ខ្លួន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×