Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ ដែល​ធ្វើការ​តាម​ផ្ទះ​ស្រុក​គេ សម្រេច​ច​បង្កប់​កាមេរ៉ា​ថត​សកម្មភាព​ថៅកែ តែង​យាយី​ផ្លូវភេទ​នាង (​មាន​វីដេអូ​)

spot_img

​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ធ្វើការ​នៅ​ប្រទេស​គេ​ម្នាក់ ដែល​ពុំ​បញ្ចេញ​ឈ្មោះ​ បាន​បង្ហោះ​វីដេអូ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​អាច​ថត​បាន​ពី​សកម្មភាព​ថៅកែ​របស់​នាង ព្យាយាម​បំពារបំពាន​ផ្លូវភេទ​នាង ក្នុង​បំណង​បង្ហាញ​ឲ្យ​មនុស្ស​ទាំងឡាយ​បានដឹងថា ការ​យារ​យី​ផ្លូវភេទ​ក្នុងចំណោម​ពលករ​ជនជាតិ​ហ្វីលីពីន​ធ្វើការ​នៅ​ស្រុក​គេ ពុំមាន​គ្រាន់តែ​លឺ​គេ​ថា​នោះទេ តែ​នេះ​វា​បានកើត​ឡើងជា​ការពិត​គួរ​ឲ្យ​ខ្លាច​ណាស់ ។​

​យើង​អាច​ឃើញ​ក្នុង​វីដេអូ​នេះ នៅវេលា​ដំបូង ស្ត្រី​អ្នកបំរើ​ជនជាតិ​ហ្វីលីពីន​ម្នាក់ កំពុងធ្វើការ​ងារ​រប​ស់​នាង​នៅ​ចង្ក្រាន​បាយ ដូចជា​លាងចាន​ជាដើម ។ មួយសន្ទុះ​ក្រោយមក ថៅកែ​ជនជាតិ​លី​បង់​របស់​នាង​ក៏បាន​ចូលមក​កៀក​នាង និង​ចាប់ផ្តើម​យកដៃ​ស្ទាបអង្អែល​តំបន់​ចង្កេះ​របស់​នាង និង​បន្ត​ព្យាយាម​ធ្វើ​រឿង​មិន​សមរម្យ​នេះ បើទោះជា​នាង​បដិសេធ​យ៉ាងណាក៏ដោយ ។​

​សំណាង ដែលមាន​នរណាម្នាក់​ចុច​កណ្តឹង​ទ្វា​ផ្ទះ ដែលជា​ឱកាសល្អ ធ្វើ​ឲ្យ​នាង​រួច​ផុតពី​ការ​យារ​យី​ផ្លូវភេទ​នេះ​បន្ថែមទៀត ។ គេ​បាន​ជឿថា ថៅកែ​លី​បង់​នេះ​ជា​អ្នក​ចុះទៅ​បើកទ្វា ខណៈ​អ្នកបំរើ​ហ្វីលីពីន​រង​ការ​បៀតបៀន នៅតែ​បន្ត​លាងចាន ។​

​ទោះយ៉ាងណា គេ​ក៏​អាច​ជឿថា ការធ្វើ​បាប​ផ្លូវភេទ​មកលើ​នាង អាច​នឹង​កើតឡើង​នៅ​ឱកាសល្អ​ណាមួយ​ពុំខាន​ឡើយ ៕​ ចន្ទី

spot_img
×