Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ខ្មែរឥស្លាម​ម្នាក់​បាន​ស្លាប់ និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ ក្រោយ​ឡាន​ដឹក​សត្វ​មាន់​បុក ខណៈ​កំពុង​ជិះ​ម៉ូតូ​

spot_img

​ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ដោយ​ឡាន​ដឹក​សត្វ​មាន់​មួយគ្រឿង បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង បណ្តាល​បុរស​ខ្មែរឥស្លាម​ម្នាក់​ស្លាប់ និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នា​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អះ​ម៉ាត់ ស្មា​ឯល រស់នៅ​ភូមិ​ទ្រា​ទី​៣ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​ប្រពន្ធ​ឈ្មោះ សា សំ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​ក្រោយ​បង្កហេតុ ជនបង្ក​ជា​តៃកុង​ឡាន​បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​ឡាន នៅ​កន្លែងកើតហេតុ ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×