Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្ម ភាព​បាន​មួយថ្ងៃ​

spot_img

បាត់ដំបង ៖ នៅ​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៥០​នាទី មុននេះ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​សហការ​ជាមួយ​នគរបាល​ក្រុង បាត់ដំបង​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុងករណី​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឈ្មោះ​អ៊ូច សា​លូន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ក្នុងខណៈ​ជនរងគ្រោះ​មិនបាន​នៅផ្ទះ​។

​ជនសង្ស័យ​រូបនេះ​ឈ្មោះ​រស់ ផស់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល តា ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទ្រព្យសម្បត្តិ​ដែល​ដកហូត​បានជា​បឋម​រួមមាន​៖ កាបូបដៃ​តូច​ចំនួន​០១ មាន​ខ្សែដៃ​ពណ៌​ទឹកប្រាក់ ០១​ខ្សែ​, ផ្លាកដៃ​០១​ខ្សែ​, ក្រវិល​ពណ៌​ប្រាក់​០១​គូរ​, បន្តោង​ពណ៌​សលាយ​ស្វាយ​ចំនួន​០១ ។

​នៅពេល​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​កំពុងធ្វើការ ស្រាវជ្រាវ​បន្ត និង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×