Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេខ្លោង​លួច​ម៉ូតូ​សកម្ម នៅ​ខេត្តស្ទឹងត្រែង ចំនួន​៣​នាក់​

spot_img

​ស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា លួច​ម៉ូតូ យ៉ាងសកម្ម ក្នុង​និង​ក្រៅ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​លួច​ម៉ូតូ​ដ៏​សកម្ម ក្នុង​ខេត្តស្ទឹងត្រែង ក្នុងនោះ​រកឃើញ​មាន​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ៖ ១/ ឈ្មោះ ខន ថា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ២/ ឈ្មោះ ហ៊ី មករា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ដឹកឈើ មាន​ទីលំនៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​/​ខេត្តស្ទឹងត្រែង ។ ៣/ ឈ្មោះ អោម វិចិត្រ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ និង​ធ្វើការ​ចាប់យក​វត្ថុតាង​រួមមាន ៖ ដែក​ចុង​ស្រួច​ឧបករណ៍​កាច់​សោ​ម៉ូតូ ចំនួន​៣ , គ្រឿងញៀន​មួយកញ្ចប់​តូច , ម៉ូតូ​ចំនួន​បី​គ្រឿង ម៉ាកវ៉េវ​អាល់​ហ្វា ចំនួន ២​គ្រឿង​, ពណ៌​ស​១​គ្រឿង ពណ៌​ក្រហម​១​គ្រឿង និង​ម៉ូតូ​ម៉ាក​អិ​ច​សិន​ធើ ពណ៌​ខ្មៅ ១​គ្រឿង ៕ ដោយ​៖​សុខុម​

spot_img
×