Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​នគរបាល​ចរាច​រណ៍ អនុវត្ដ​ន៍​ច្បាប់​ដោយ​ការផាកពិន័យ គ្មាន​ការលើកលែង

spot_img

កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ទុន ពិសី នាយរង​ការិយាល័យ បាន​ចុះ​អនុវត្ដ​ន៍​ច្បាប់ ឃាត់​រថយន្ដ​ដែល​បានធ្វើការ​កែឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ត្រួតពិនិត្យ​ជាក់ស្តែង​នៅតាម​ដងផ្លូវ​សាធារណៈ​និង​ទីតាំង​មួយចំនួន​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ស្ពឺ ។

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ទោ ទុន​ពិសី បាន​ឲ្យ​ដឹងថា យោងតាម​អនុក្រឹត្យ​លេខ ៣៩ អនក្របក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ មាត្រា ៧ ថ្មី ចំណុច ៥(​ក​) ត្រូវធ្វើ​ការផាកពិន័យ ចំពោះ​មធ្យោបាយ​យានយន្ត​ដែល​កែច្នៃ​ដំឡើង​ខុស​បទដ្ឋាន​បច្ចេកទេស ចំពោះ​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹកជញ្ជូន​គ្រប់​ប្រភេទ “» ជាក់ស្តែង រថយន្ដ​ជាច្រើន​គ្រឿង​ត្រូវបានធ្វើ ការឃាត់​និង​អនុវត្ដ​ន៍​តាមច្បាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថៃ្ង​កន្លងមកនេះ និង​បន្ដ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ដល់ទី​តាំង​កែច្នៃ និង​លំនៅដ្ឋាន​ដែលមាន​រថយន្ដ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។​

​លោក​វរសេនីយ៍ទោ ទុន​ពិសី បាន​សំណូមពរ​សូម​បងប្អូន ម្ចាស់​យានយន្ត​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​កំពុង​ប្រើប្រាស់​សព្វ​ថៃ្ង មេ​ត្ដាកែ​សម្រួល មុន​សមត្ថកិច្ច​នគរ​បាល​អនុវត្ដ​ន៍​នូវ​វិធានការ​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×