Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អាទិត្យ ទី​ ២២ ខែវិច្ឆិកា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ទោះ​ធំដុំ​ឬ​រកស៊ី​នាយអាយ​ក្តី​តែង​អាច​ទទួល​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ជំនួញ ៖ ​ការចេញ​ធ្វើ​ជំនួញ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ច្រើន​បំផុត​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​ធ្លាក់​ក្នុង​ភក់ជ្រាំ​មិនដឹង​ខ្លួន​នៅ​គ្រា​ខាងមុខ​ហើយ​ត្រូវ​មក​រែកពន់​ទុក្ខសោក​មិនអាច​ស្តារឡើងវិញ​កើត​៕

ឆ្នាំឆ្លូវ

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​ឬ​រឿង​រាវ​លុកលុយ​យាយី​ខ្លះៗ​ផងដែរ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ទាំង​តូច​ទាំង​ធំ​បាន​ចំណូល​មកវិញ​គ្រាន់​កក់ក្តៅ​ទៅរួច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុង​ស្រស់ស្រាយ​និង​មាន​ភាព​ល្អែ​ម​ល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំខាល

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង​មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។

ជំនួញ ៖ ចំពោះ​អ្នកធ្វើ​ជំនួញ​តូចធំ​វិញ​ជួប​បញ្ហា​ការលំបាក​រកប្រាក់​ចំណូល​ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំថោះ

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​រាល់​កិច្ចការងារ​ត្រូវ​អូស​បន្លាយពេល​ឬ​ត្រូវ​ជួប​បញ្ហាលំបាក​រែកពន់​ច្រើន​ផង​។​ សម្រាប់​ស្ត្រី​នៅថ្ងៃនេះ​ដែរ​ត្រូវ​មានចិត្ត​អំណត់​និង​មានចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ឈានចូល​កើត​។​

ជំនួញ ៖ ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​

ស្នេហា ៖ កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​មិនតិច​ដែរ​ទេ​៕

​ឆ្នាំរោង

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​រាល់​ល្បែង​ស្រី​ស្រា​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​រាវ​អាក្រក់ៗ​ណាស់ដែរ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​ឬ​គូ​ប្តី​ប្រពន្ធ​ក្តី​មាន​ភាព​រកាំរកូស​ច្រើន ហេតុនេះ​ចូរ​ចេះ​អត់ធ្មត់​ក្នុង​ការតបត​ចំពោះ​គ្នា​និង​ការនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឥត​បានការ​៕

ឆ្នាំម្សាញ់

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួល​ក្តី​សម្រេច​នោះ​ខ្ពស់​ហើយ​ពិសេស​អ្នកខ្លះ​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​

ជំនួញ ៖ ​ទោះ​ជួប​ភាពស្ងប់ស្ងាត់​អតិថិជន​បន្តិច​ពិតមែនតែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

ឆ្នាំមមី

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មាន​ភាពរលូន​និង​សុខដុម​ប្រពៃ​។

ជំនួញ ៖ ​​ក្នុងថ្ងៃនេះ​ដែរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ថេរ​ល្អ​ពោលគឺ​មិន​ឡើង​ហើយក៏​មិន​ចុះ​ដែរ​ទេ​ដោយ​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចូល​មួយៗ​សម្រាប់​ជួយ​គ្រួសារ​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើនជាង​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំមមែ

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។​

ជំនួញ ៖ ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទាំ​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំវក

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ងាយ​រាំងស្ទះ​ហេតុនេះ​ត្រូវមាន​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​លេង​ហ៊ុន​ឬ​ចំណាយ​ប្រាក់កាស​បណ្តាក់ទុន​រក​ស៊ីធំ​ដុំ​អ្វី​មិន​គប្បី​ជ្រើសរើស​ថ្ងៃ​នេះឡើយ​ត្រូវ​រង់ចាំ​ថ្ងៃ​ល្អ​ក៏​ប្រសើរ​ដែរ​។

ជំនួញ ៖ ​​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មិនចេះ​គិត​ជាមួយ​អ្នកដទៃ​។

ស្នេហា ៖ ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​និង​ដំណើរ​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់កាស​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ក្នុងការ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​

ជំនួញ ៖ ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​គ្រប់ទិសទី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំច

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូ​រទាំង​អារម្មណ៍​និង​ការងារ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការ​ទាស់សម្តី​និង​ក្រុមមនុស្ស​បង្កហេតុ​ដោយ​ជេរប្រទេច​ដោយ​ប្រការ​ណាមួយ​ផងដែរ​។

ជំនួញ ៖ ​ថ្ងៃនេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

ឆ្នាំកុរ

រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ​ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ ការរស់នៅ​ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។

ជំនួញ ៖ ​​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

ស្នេហា ៖ ​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ណាស់​៕

spot_img
×