Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្តី-ប្រពន្ធ២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយគ្រឿងញៀន នៅក្រុងបាវិត

spot_img

ខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិង ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១៦និង១០នាទី នៅចំនុចខាងកើតរោងចក្រវ៉លលីស៊ីធី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចបានចុះប្រតិបត្តិការបង្រ្កាបករណីចែកចាយគ្រឿងញៀនបាន១លើក។

សមត្ថកិច្ចបានឱ្យដឹងថា ៖ នៅក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឡាត់ ចន្ថា ហៅតាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលឹកកាស៊ីណូជីវិន ទីលំនៅបច្ចុប្បន្ន ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត រួមទាំងវត្ថុតាងមានថ្នាំញៀន (ម្សៅក្រាមពណ៌ស) ពីរកញ្ចប់តូច រួចបន្តស្រាវជ្រាវរហូតដល់ម៉ោង ២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានឃាត់ខ្លូនជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ុន សុថា ភេទស្រី អាយុ៣២ឆ្នាំ (ជាប្រពន្ធ) មានទីលំនៅជាមួយគ្នារួមទាំងវត្ថុតាងថ្នាំញៀនចំនួន៤៧កញ្ចប់តូចទៀត ដែលលាក់ទុកនៅនឹងគុម្ពរំចេក ខាងក្រោយផ្ទះ ថ្នាំញៀនសរុបទាំងអស់៤៩កញ្ចប់តូច។

ប្រភពដដែលបានឱ្យដឹងទៀតថា ៖ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងរួច បញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តទៅតាមផ្លូវច្បាប់៕ វ៉ៃកូ

spot_img
×