Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​កន្តុ​យ​គ្នា នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មនុស្សម្នា​ក់បាន​រងរ​បួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​បន្តកន្ទុយ​គ្នា​រវាង​រថយន្ត​២​គ្រឿង និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​៣​រសៀល នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៨-១៤៩ ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ធន់​ធំ​ម៉ាក​Hyundai ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ កំពង់ស្ពឺ ៣A ២៦១៨ (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក Starex ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ២AY ២៤៨១ (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដូចគ្នា​) រួច​ជ្រុល​ទៅបុក​បន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង​ទៀង​ម៉ាក​wave ពាក់​ផ្លាកលេខ ព្រៃវែង ១M ០០១១ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឆន សំ​អូន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​អង្កាញ់ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​រងរបួស​ធ្ងន់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រែអំបិល​។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​រត់គេចខ្លួន​បាត់ស្រមោល ចំណែក​វត្ថុតាង​ទាំង​៣​គ្រឿង ផ្នែក​ជំនាញ​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ដើម្បី​ដោះស្រាយ​បន្ត​តាមច្បាប់​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×