Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បន្សល់ទុក​នូវ​កូនភ្លោះ​២​នាក់ កំព្រា​ទាំង​ក្មេងខ្ចី​

spot_img

ក្រុងព្រះសីហនុ​៖ បុរស ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ ភាគី​ខាង​ម៉ូតូ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ កាលពី​យប់​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច មុខ​រោងចក្រ​ក្រោ​ន ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។​

របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជា​ក់ដា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​រថយន្ត ០១​គ្រឿង​ម៉ាក LEXUS 400h ពណ៌ ស គ្មាន​ផ្លាកលេខ មាន​ទិសដៅ​ចេញពី​ក្រុងព្រះសីហនុ បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA WAVE ពណ៌ ខ្មៅ​-​ក្រហម គ្មាន​ផ្លាកលេខ ជិះ​ឌុប​គ្នា ០២​នាក់​ប្តី​ប្រពន្ធ មាន​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

របាយការណ៍​សមត្ថកិច្ច​បន្ថែមថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់គេច​រហូតដល់​ហួស​រោងចក្រ​ញ៉ូ​វ​ស្តា រួច​ចត​ទុក​រថយន្ត​ចោល រត់គេចខ្លួន​បាត់ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ។​

​សូមបញ្ជាក់ថា ជន​រង​ពីរ​នាក់​ប្តី ប្រពន្ធ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បន្សល់ទុក​កូនស្រី​ភ្លោះ​២​នាក់ ក្លាយជា​កូនកំព្រា​ឳ​ពុក ម្តាយ​ទាំង​វ​យ័​ក្មេង មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​។​

​បើតាម page facebook ប្រជាជន​ខេត្ត​ព្រះសីហនុ​បាន​ផ្សាយ​ព័ត៌មាន​ថា តើ​អ្នក នឹងមាន​វិប្បដិសារី ឬទេ ពេលដែល​អ្នក​បានធ្វើអោយ​មនុស្ស​បាត់បង់​ជីវិត និង​ធ្វើអោយ​កុមារ​ក្លាយជា​ក្មេង​កំព្រា ។​

​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា ៖ គិត​ត្រឹម​ម៉ោង ១០​យប់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​ទទួលបាន​ថវិកា​ចូលរួម​ឧបត្ថម្ភ ចំនួន $1,500 ស្មើនឹង 6,000,000​រៀល ចំពោះ​ក្រុមគ្រួសារ​សព លោក ស៊​ត់ វណ្ឌី និង​ប្រពន្ធ គឺ សោ​ភ័​ណ្ឌ ដែល​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បន្សល់ទុក​នូវ​កូនៗ​កំព្រា ឪពុកម្ដាយ​ទាំង​ក្មេងខ្ចី ។​
​ប្រជាជន ខេត្ត​ព្រះសីហនុ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សូម​អំពាវនាវ​មេត្តា​បើកបរ​មានការ​ប្រុងប្រយ័ត្ន គោរព​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ចៀសវាង​គ្រោះថ្នាក់ ដូច​ជាក់ស្ដែង​ដូច​ករណី ម្ដាយ​ឪពុក​ស្លាប់ចោល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×