Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២១​ខែវិច្ឆិកា មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី ១​នាក់​ក្រោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺមាន ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី ១​នាក់ ។​

​បុរស​ជនជាតិខ្មែរ​អា​យុ​២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់ បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​

​សូម​កត់សម្គាល់ថា​៖ តាម​ជើងហោះហើរ​ខាងលើនេះ មាន​អ្នកដំណើរ​សរុប​ចំនួន ៣៩​នាក់ ពេល​មក ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បានធ្វើ​តេស្ត​លើក​ទី​១ ដែល​លទ្ធផល​បង្ហាញ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិខ្មែរ ០២​នាក់ រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បច្ចុប្បន្ននេះ មាន​ម្នាក់​កំពុង​នៅ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រីឯ​ម្នាក់ទៀត​បាន ជាសះស្បើយ​ហើយ​។ នៅពេល ធ្វើតេស្ត​លើក​ទី​២ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៃ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ ខាងលើ មាន​បុរស​ជនជាតិខ្មែរ ០២​នាក់​ទៀត រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​ពួកគាត់​ទាំង ០២ នាក់ បានជា​សះស្បើយ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អ្នកដំណើរ​នៅសល់​ចំនួន ៣៤​នាក់ ដែល មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេលនោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ ចំនួន ២ នៅ​រាជធានី​ភ្នំពេញ​ចំនួន ២៨​នាក់ និង​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ០៦​នាក់​។ បច្ចុប្បន្ននេះ​អ្នកដំណើរ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ០៦​នាក់ ដែលមាន​ហានិភ័យ​ក្នុង ការចម្លង​បន្ត​ពី​អ្នកជំងឺ​ខាងលើនេះ តម្រូវ​ឲ្យ​នៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៥​ថ្ងៃ​បន្ថែមទៀត ដើម្បី​តាម ដាន​សុខ​ភាពជា​បន្ត​។​

មិនមាន​អ្នកជា​សះស្បើយ​៖ នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា
​គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​៖ – ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩៥​នាក់ (​ស្មើនឹង ៩៦,៤១% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ មាន​ស្រី ៦០​នាក់ និង​បុរស ២៣៥​នាក់​។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០៦​នាក់ (​ស្ត្រី ៦២​នាក់ និង​បុរស ២៤៤​នាក់ ) ។ អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៨​នាក់ (​ស្ត្រី​០១​នាក់ និង​បុរស ០៧​នាក់​)​។ អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន ៣​នាក់ (​ស្ត្រី ០១​នាក់ និង​បុរស ០២​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×