Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយខែ​មកនេះ មាន​សាកសព​សត្វ​ផ្សោត​ចំនួន​២​ក្បាល ត្រូវបាន​រកឃើញ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​

spot_img

ត្បូងឃ្មុំ​៖ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​រដ្ឋបាល​ជលផល​បាន​ថ្លែងថា ផ្សោត​ទឹកសាប ឬ​ជា​ភាសាឡាតាំង “Irrawaddy Dolphin” ជា​ថនិកសត្វ​ដ៏​កម្រ​មួយ​របស់​កម្ពុជា មាន​វត្ត​មាននៅ​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ពុំមាន​វត្តមាន​រស់នៅក្នុង​ទន្លេមេគង្គ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទេ​។ ប៉ុន្តែ​ប្រមាណ​មួយខែ​មកនេះ មាន​សាកសព​សត្វ​ផ្សោត​ចំនួន​២​ក្បាល ត្រូវបាន​រកឃើញ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​រដ្ឋបាល​ជលផល និង​សេចក្តី​ថ្លែង​ការ​របស់​អង្គការ WWF ទាក់ទង​នឹង​បញ្ហា​ការស្លាប់​នៃ​សត្វ​ផ្សោត​ទឹកសាប​ទាំងពីរ​នេះ​៖ កាលពី​សប្តាហ៍​កន្លងទៅ មាន​សត្វ​ផ្សោត​ចំនួន​០២​ក្បាល បាន​ស្លាប់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​ផ្សោត​១​ក្បាលមាន​អាយុប្រមាណ ២៨​ឆ្នាំ ហើយ​ដែល​ត្រូវបាន​សន្និដ្ឋានថា​បាន​ងាប់​ដោយ​ចាស់ជរា ហើយ​វង្វេង​ធ្លាក់​មកដល់​ខេត្ត​ត្បូងឃ្មុំ​នេះ បន្ទាប់មក គឺ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា កូន​ផ្សោត​០១​ក្បាល​ទៀត មាន​អាយុ​ប្រហែល​១​អាទិត្យ មាន​ទម្ងន់​១២​គីឡូក្រាម ក៏បាន​ងាប់​ផងដែរ នៅ​ទីតាំង​ដូចខាងលើ ដោយ​ពុំមាន​ស្លាកស្នាម​។ យើង​អាចសន្និដ្ឋាន​ជាបឋម​ថា ផ្សោត​ទាំងពីរ​ក្បាល​នេះ​អាចជា​មេ​និង​កូន ហើយ​មេ​ងាប់​ដោយ​ចាស់ជរា ឯ​កូន​ងាប់​ដោយ​គ្មាន​ចំណីអាហារ (​ទឹកដោះ​)​។

​លោក អ៊ុក វិបុល បាន​ជម្រាបជូន​បន្ថែមទៀតថា នៅ​ឆ្នាំ​២០១៥ មាន​ផ្សោត​មេ​ពូជ​និង​ជំទង់​ចំនួន​សរុប ៨០​ក្បាល ឆ្នាំ​២០១៧ មាន​ចំនួន​សរុប​៩២​ក្បាល និង​ឆ្នាំ​២០២០​នេះ មាន​ចំនួន​៨៩​ក្បាល​។ ទោះជា​ចំនួន​ផ្សោត​ក្នុង​ឆ្នាំ​២០២០​ត្រូវបាន​រកឃើញថា មាន​ចំនួន​តិចជាង​ប​ន្តិ​បន្តួច បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ តែ​តាម​ការវិភាគ​ពី​កំរិត​លំអៀង បាន​បង្ហាញថា ពុំមាន​ភាពខុសគ្នា​ទេ ហើយ​ម្យ៉ាងទៀត ក្នុងអំឡុងពេល​ស្រាវជ្រាវ ផ្សោត​ចំនួន​២៥​ក្បាល​ដែល​បាន​រកឃើញ​ក្នុង​ឆ្នាំ​២០១៧ ពុំ​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ​២០២០​នេះ​ទេ យើង​សង្ឃឹមថា ផ្សោត​ទាំង​២៥​នេះ​នៅតែមាន​វត្តមាន​នៅឡើយ​។ ដោយឡែក ក្នុង​ឆ្នាំ​២០២០ មានកូន​ផ្សោត​ថ្មី​ចំនួន​៧​ក្បាល​បានកើត តែ​គួរឱ្យ​សោកស្តាយ កូន​ផ្សោត​ចំនួន​៥​ក្បាល​បាន​ងាប់​ទៅវិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×