Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន ចែក​អំណោយ​ជូន​ជន​ងាយ​រងគ្រោះ ចាស់ជរា ជនពិការ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ក្នុងស្រុក​រំដួល​

spot_img

​ខេត្តស្វាយរៀង​៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា​និង​អធិការកិច្ច ចែក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម​ជា​ខេត្ត ជូន​ដល់​ជន​ងាយ​រងគ្រោះ ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥ នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ៥៨ គ្រួសារ សរុប ១០៦ គ្រួសារ មកពី ១០ ឃុំ​ក្នុងស្រុក​រំដួល ស្ថិត​សាលាស្រុក​រំដួល ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។​

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខ ទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

​លោកស្រី​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសា​ទឹក​ដាំ​ពុះ ហូប ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាច​ណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរំលឹក​ដល់ ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេស​ប្រ​ហេស​ពី​ជំងឺ​កូ​វីដ​-១៩ ឲ្យ​សោះ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រោះ​មួយរយៈ​ពេល​ដ៏​ខ្លី​នេះ មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​នៅក្នុង​ប្រទេស​យើង​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×