Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សីថា ខ្លួនមានភស្ថុតាងដែលបញ្ជាក់ថា ប្រទេសលោកខាងលិចកំពុងជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតខ្លួនខែក្រោយ

spot_img

ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បាននិយាយថាខ្លួនមានភស្ថុតាងច្បាស់លាស់ដែលបញ្ជាក់ថា ប្រទេសលោកខាងលិច បានប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន ដែលនៅធ្វើឡើងនៅខែក្រោយនេះ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសរុស្សី អ្នកស្រី Maria Zakharova មិនបានផ្តល់ភស្តុតាងទេ ដោយគ្រាន់តែនិយាយថា ការជ្រៀតជ្រែក បានកើតមានឡើងនៅក្នុងកំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី។

អ្នកស្រី បញ្ជាក់ថា ការចោទប្រកាន់របស់រដ្ឋាភិបាលរុស្សី គឺផ្អែកលើភស្ថុតាងរឹងមាំ និងបានព្រមានថា ប្រទេសរុស្សីនឹងចាប់វិធានការឆ្លើយតប រួមមាន ការប្រតិកម្មជាសាធារណៈ ប្រសិនជាពួកគេមិនឈប់។

សូមបញ្ជាក់ថា ប្រទេសរុស្សី ត្រូវបានអាមេរិចចោទប្រកាន់ថា បានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិចកាលពីឆ្នាំ ២០១៦ និងរងការចោទប្រកាន់ថា ជ្រៀកជ្រែកលើការធ្វើការបោះឆ្នោតប្រជាមតិរបស់ប្រទេសអង់គ្លេស លើសហភាពអ៊ឺរ៉ុប។ ប៉ុន្តែរុស្សីបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។

នៅដើមសប្តាហ៏នេះដែរ ប្រធានភ្នាក់ងារស៊ើបអង្កេតជាតិរបស់អាមេរិចឈ្មោះ Dan Coats បានថ្លែងប្រាប់គណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាថា វាច្បាស់ណាស់ថា ប្រទេសរុស្សីកំពុងមានគោលដៅជ្រៀតជ្រែកលើការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិច៕ សុភ័ក្ត្រ

spot_img
×