Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ពន្លឺ​រស្មី​ហើយ​! លោក​ឧកញ៉ា ស្រី ចាន់ថន បានសម្រេច​ចិត្ត​ជ្រើស​យក​ស្រី​នី​ត ចូលក្នុង​ផលិតកម្ម​របស់លោក និង​ថែមទាំង​… (​វីដេអូ​)

spot_img

តមណ្ឌលគិរី ៖ ​ដូចដែល​មហាជន​បានដឹងថា កុមារី យ៉ង់ ស្រី​នី​ត អាយុ ១១ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ នៃ​សាលាបឋមសិក្សា​ដាក់​ដាំ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​មហាជន​យ៉ាងច្រើន តាមរយៈ​មាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត​ពី​ធម្មជាតិ​របស់​នាង និង​បូករួម​ជាមួយ​សមត្ថភាព​ទឹកដម​សំឡេង ដែល​អាច​បកស្រាយ​បទ​ចម្រៀង​ពីរោះ​គួរសម​ផងដែរ​។

​ដោយ​ឃើញ​កុមារី​រូបនេះ​ផ្ទុះ​នូវ​ការគាំទ្រ និង​ជាពិសេស​ភាព​តស៊ូ​របស់​នាង​ចំពោះ​គ្រួសារ​ដ៏​គួរ​ឲ្យ​អាណិត​ខ្លាំង កាលពី​ថ្ងៃទី​១៩ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០២០ កន្លងទៅនេះ លោក​ឧកញ៉ា ស្រី ចាន់ថន ក៏បាន​ធ្វើដំណើរ​ទៅ​ខេត្តមណ្ឌលគិរី ដើម្បី​ជួប​ជាមួយ​ក្មួយ​ស្រី​នី​ត និង​បាន​នាំយក​នូវ​សំភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ ថវិកា ដល់​គ្រួសារ​ក្មួយ​ស្រី និង​ផ្ដល់​ដី​សាង​សង់ផ្ទះ​ថ្មី​មួយ​ខ្នង និង​សូម្បី​ផ្ដល់​ការងារ​អោយ​ឪពុកម្ដាយ​របស់​ក្មួយ​ស្រី មានការ​ងារ​ធ្វើ​ថែម​ទៀតផង​។​

​ពិតជា​ប្រពៃ​ណាស់ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ក្តី​ស្រ​ម៉ៃ​របស់​ក្មួយ​ស្រី​នី​ត ដែល​ថ្ងៃ​អនាគត​ចង់​ក្លាយជា​គ្រូបង្រៀន និង​តារាចម្រៀង លោក​ឧកញ៉ា ស្រី ចាន់ថន ក៏បាន​សម្រេចចិត្ត​ជ្រើសរើស ស្រី​នី​ត ចូល​វិស័យ​សិល្បៈ ក្នុង​ផលិតកម្ម Jet Production របស់លោក​ឧកញ៉ា​ផ្ទាល់ ហើយ​ថែមទាំង​ឲ្យ​ស្រី​នី​ត បាន​រៀន​រហូតដល់​ចប់​ដូច​ក្តី​ប្រាថ្នា​របស់​នាង​ផងដែរ​។​

​ក្នុងនោះ លោក​ឧកញ៉ា ស្រី ចាន់ថន បាន​សរសេរ​ប្រាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឱ្យដឹងថា​៖ «​ស្នាមញញឹម​របស់​ប្អូនស្រី យ៉ុង ស្រី​នី​ត ចាប់ផ្តើម​មាន​ក្តីសង្ឃឹម និង​ពន្លឺ​ក្នុង​ជីវិត​របស់​ប្អូនស្រី​ហើយ ខ្ញុំ​និង​សម្រេចចិត្ត​ជ្រើស​រើសយក​ប្អូនស្រី​ចូល​វិស័យ​សិល្បៈ ក្នុង​ផលិតកម្ម (​ជេ​ត ប្រូ​ដា​កសិន jet Production) របស់​ក្រុមហ៊ុន​ខ្ញុំ​ផ្ទាល់​នឹង​ជំរុញ​អោយ​ប្អូនស្រី​រៀន​ឲ្យ​ចប់ ដូច​ក្តី​ប្រាថ្នា​របស់​ប្អូនស្រី ដើម្បី​ឲ្យ​ក្លាយជា​គ្រូបង្រៀន នឹង​ជា​តារាចម្រៀង ក្នុង​វិស័យ​សិល្បៈ​ដ៏​ល្អ​នា​ថ្ងៃ​អនាគត​»៕ ដោយ​៖ លឹម ហុង​

 

spot_img
×