Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាត​ខ្លាំងណាស់​! ស្រី​នី​ត និង​កូនស្រី​នាយ​ពាក់​មី ពេល​តុបតែង​ស្លៀក​ឈុត​បុរាណ​នេះ ពិតជា​សមសួន​ណាស់ ដល់​ថ្នាក់​ធ្វើ​ឲ្យ​ម្នាក់ៗ​សរសើរ​ថា​…

spot_img

​ភ្នំពេញ​៖ កុមារី យ៉ង់ ស្រី​នី​ត អាយុ ១១ ឆ្នាំ នៅ​ភាគ​ឦសាន នៃ​ខេត្តមណ្ឌលគិរី ឃើញថា​បាន​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍ ពី​សំណាក់​មហាជន​យ៉ាងច្រើន សឹងតែ​មិនគួរ​ឲ្យ​ជឿ​។ ប៉ុន្តែ ក្មេងស្រី​សម្បុរ​ស្រអែម​មាន​រូបរាង និង​ទម្រង់​មុខស្រស់​ស្អាត​ពី​ធម្មជាតិ​រូបនេះ ដែល​ហាក់​កំពុងមាន​ពន្លឺជីវិត​ជា​បណ្តើរៗ ក៏​អាស្រ័យ​ដោយសារ​បុរស​ម្នាក់​មាន​គណនី​ឈ្មោះ “​ចៅ​មាណព Chavmeanup” ដែល​បាន​ផ្តិត​យក​រូបភាព​របស់​នា​ង​មុនគេ​បង្អស់ ហើយ​បង្ហោះ​ឲ្យ​ល្បីល្បាញ​នៅលើ​ហ្វេ​ស​ប៊ុ​ករ​ហូត​មកទល់ពេលនេះ​។​

​ក្នុងនោះ បុរស​ម្ចាស់​គណនី​ខាងលើ​គាត់​បាន​បង្ហោះ​រូបភាព​ដំបូង​ប៉ុន្មាន​សន្លឹក​របស់​កុមារី យ៉ង់ ស្រី​នី​ត ដោយ​ភ្ជាប់​សារ​ថា​៖ «​ស្នាមញញឹម​នៃ​សេចក្ដីសង្ឃឹម របស់​កុមារី​ម្នាក់ នៅ​ខេត្តមណ្ឌលគិរី ដែល​ចង់​សិក្សា ហើយ​ចង់​ប្រែក្លាយ​អនាគត​គ្រួសារ នឹង​សម្រេច​បំណងប្រាថ្នា​ជា អ្នកគ្រូ​បង្រៀន​និង​ជា​សិល្បការិនី ។ បន្ទាប់ ពី​លក់​របស់របរ​បន្តិច​បន្តួច​ឲ្យ​ភ្ញៀវ​អស់ នាង​បាន​ច្រៀង​បទ​ចម្រៀង ដែល​នាង​ច្រៀង​ពីរោះ​ឲ្យ​យើងទាំងអស់គ្នា​ស្តាប់ បន្ទាប់ពី​ទស្សនា​រមណីយដ្ឋាន​ទឹកធ្លាក់​ដាក់​ដាំ​រួច​»​។​

​ជា​ពិតណាស់ ក្រោយ​មាន​ភាពល្បីល្បាញ និង​ទទួល​ការពេញចិត្ត​យ៉ាងខ្លាំង​ពី​មហាជន​ទូទៅ ស្រី​នី​ត ក៏មាន​ឱកាស​បានបង្ហាញ​ខ្លួន​ថត​ឈុត​ឲ្យ​សំអាងការ និង​លេចមុខ​ក្នុង​កម្មវិធី​មួយចំនួនទៀត​ផងដែរ ក្រោយ​បាន​ឡើងមក​ទីក្រុង​ភ្នំពេញ មក​ស្នាក់​នៅផ្ទះ​នាយ​ពាក់​មី​។​

​ជាក់ស្តែង នា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គេ​ក៏​បានឃើញ យ៉ង់ ស្រី​នី​ត បាន​ថត​ឲ្យ​សំអាងការ​មួយទៀត​ដែលមាន​ឈ្មោះថា «​វីន​សំអាងការ​» រួមជាមួយ​កូនស្រី​នាយ ពាក់​មី គឺ​ក្មួយ​ស្រី​ខួច ផងដែរ​។​

​ក្នុងនោះ​ផងដែរ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សំអាងការ​ខាងលើ ក៏បាន​បង្ហោះ​សារ​ថា​៖ «​តុបតែង​ដោយ​វីន​សំអាងការ 099509666 010509666 ម្យ៉ាង​ម្នាក់​ទេ​ចា៎ ប្អូនស្រី យ៉ង់ ស្រី​នី​ត និង​កូន​បង​ពាក់​មី ស្រី​ខួច ស៊ែរ​មួយ​បងប្អូន​ឈាមជ័រ​ខ្មែរ​សុទ្ធសាធ ទីតាំង បូរី​ប៉េង​ហួត​ផ្លូវ​60​ម​ផ្ទះ​លេខ​60​ផ្លូវ​លេខ​4»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ភ្លាម អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ៗ​នាំគ្នា​លាន់មាត់​សរសើរ​ថា​៖ «​ស្រស់ស្អាត​ណាស់ ប្អូនស្រី​ទាំងពីរ​, ទម្រង់​មុខ​ប្អូនស្រី​ស្អាត និង​ការ​តុ​ប​តែ​របស់​ម្ចាស់​សំអាងការ​ពិតជា​ស្រស់ស្អាត​, ស្អាត​ខ្លាំងណាស់ ស្រី​នី​ត​, ស្រស់ស្អាត​បែប​ផ្សេងគ្នា តែបើ​អូន​នី​ត​សើច ឬ​ញញឹម ស្រស់​ធម្មជាតិ​»៕ ដោយ​៖ លឹម ហុង​

spot_img
×