Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីអូស្រ្តាលី ហាមមិនឲ្យរដ្ឋមន្រ្តីមានទំនាក់ទំនងផ្លូវភេទជាមួយបុគ្គលិកខ្លួន ក្រោយពេលអនុនាយករដ្ឋមន្រ្តីមានស្នេហាជាមួយលេខាខ្លួន រហូតដល់មានផ្ទៃពោះ

spot_img

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បាននិយាយថាលោក នឹងធ្វើការហាមឃាតមិនឲ្យរដ្ឋមន្រ្តី មានទំនាក់ទំនងផ្លូវភេទជាមួយនឹងបុគ្គលិករបស់ពួកគេ។ ការដាក់បំរាមនេះកើតឡើងក្រោយពេលមានការលាតត្រដាងថា អនុនាយករដ្ឋមន្រ្តី Barnaby Joyce មានទំនាក់ទំនងផ្លូវភេទជាមួយនឹងលេខារបស់ខ្លួន រហូតដល់មានផ្ទៃពោះ។ នេះបើតាមការចេញផ្សាយរបស់ BBC។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull

នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្លែងថា លោកនឹងធ្វើការរុះរើក្រមប្រតិបត្តិរដ្ឋមន្រ្តី ដែលកំពុងខ្វះខាតអ្វីមួយ។

លោកថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “រដ្ឋមន្រ្តីទាំងអស់ត្រូវតែមានអាកប្បកិរិយាល្អតាមក្រមនោះ។ ពួកគេមិនត្រូវមានទំនាក់ទំនងផ្លូវភេទជាមួយនឹងបុគ្គលិករបស់ពួកគេជាដាច់ខាត”។

ជុំវិញបញ្ហានេះ គណបក្សប្រឆាំងបានស្នើឲ្យលោក Barnaby Joyce ចុះចេញពីតំណែង។

សូមបញ្ជាក់ថា រឿងអាស្រូវរបស់អនុនាយករដ្ឋមន្រ្តីនេះបានផ្ទុះឡើង ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយពីទំនាក់ទំនងផ្លូវភេទរវាងលោក ជាមួយនឹងលេខាឈ្មោះ Vikki Campion រហូតដល់មានផ្ទៃពោះ។

លោក Barnaby Joyce អាយុ ៥០ និងលេខា Vikki Campion អាយុ ៣១ឆ្នាំ រំពឹងថានឹងមានកូនប្រុសម្នាក់នៅខែមេសាខាងមុខ៕ សុភ័ក្ត្រ

អនុនាយករដ្ឋមន្រ្តី Barnaby Joyce
Barnaby Joyce និងលេខា Vikki Campion
spot_img
×