Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ មិនមែនជា​ការរំលោភ​សេរីភាព នៃ​ការបញ្ចេញមតិ​នោះទេ​ហើយ​ការលុបចោល​បទល្មើស​ញុះញង់​នេះ នឹង​នាំមក​នូវ​ភាពអនាធិបតេយ្យ​

spot_img

​ភ្នំពេញ​៖ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ មិនមែនជា​ការរំលោភ​សេរីភាព នៃ​ការបញ្ចេញមតិ​នោះទេ ហើយ​ការលុបចោល​បទល្មើស​ញុះញង់​នេះ នឹង​នាំមក​នូវ​ភាពអនាធិបតេយ្យ និង​លើកទឹកចិត្ត​ឱ្យមាន​ការបញ្ចេញមតិ​ដោយ​បំពាន​និង​គ្មាន​ការទទួលខុសត្រូវ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បានលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ម្យ៉ាងដែរ​ស្រុក​ខ្ញុំ ដល់ពេល​ប្រព្រឹត្ត​បទល្មើស​ច្រើនពេក​ទៅ គេច​អត់​រួច​ពី​សំណាញ់​ច្បាប់ បែ​ជា​នាំគ្នា​រិះគន់​និង​ទាមទា​ឱ្យ​លុប​ច្បាប់​ចោល​។ Sick!

​លោក​បាន​ថ្លែងបន្តថា​បទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ មិនមែនជា​ការរំលោភ​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ ព្រោះ​សេរីភាព​នៃ​ការបញ្ចេញមតិ​មិនមែនជា​សេរីភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំផ្លើស បំភ្លៃ បំពាន​ដល់​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ និង​ប៉ះពាល់​ដល់​សណ្តាប់​ឆ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​នោះទេ​។ បទ​ញុះញង់​ដូចគ្នានេះ ក៏មាន​ប​ញ្ញ​តិ្ត​នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ​នៃ​បណ្តា​ប្រទេស​ជឿនលឿន​និង​ប្រជាធិបតេយ្យ​ដ៏ទៃទៀត​ផងដែរ​។​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ទៀតថា ការរៀបចំ​ឱ្យមាន​បញ្ញត្តិ​ប្រភេទ​បទល្មើស​ច្រើន​ក្នុង​ក្រមព្រហ្មទណ្ឌ គឺ​ដើម្បី​ការពារ​ថែរក្សា​សិទ្ធិសេរីភាព​បុគ្គល និង​សណ្តាប់​ឆ្នាប់​សាធារណៈ ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ទិដ្ឋភាព​សង្គម​។ ការលុបចោល​បទល្មើស​ញុះញង់​នេះ នឹង​នាំមក​នូវ​ភាពអនាធិបតេយ្យ និង​លើកទឹកចិត្ត​ឱ្យមាន​ការបញ្ចេញមតិ​ដោយ​បំពាន​និង​គ្មាន​ការទទួលខុសត្រូវ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​សិទ្ធិសេរីភាព​បុគ្គល​។​

​លោក​ថា ក្នុងនាម​ជា​ពលរដ្ឋ​ដែលមាន​ការទទួលខុសត្រូវ និង​បើ​មិន​ចង់​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​ទៀត ពួកគេ​គួរតែ​ឈប់​ធ្វើ​សកម្មភាព​ដែលជា​អំពើ​ល្មើសច្បាប់​ក្រោមរូបភាព​និង​លេស​នៃ​សេរីភាព​ម​ញ្ចេ​ញ​មតិ ជាជាង​ការនាំគ្នា​រិះគន់​និង​ទាមទា​ឱ្យមាន​ការកែប្រែ​ឬ​លុបចោល​បញ្ញត្តិ​នៃ​ច្បាប់​នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×