Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា អរគុណ​WHO ដែល​សរសើរ​រដ្ឋាភិបាល បាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​មិនឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​

spot_img

​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា ដែល​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​មិនឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ នៅ​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា​កន្លងទៅ​ជោគជ័យ​។​

​លោក ម៉ម ប៊ុនហេង បានសរសេរថា «​ក្នុងនាម​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​កោតសរសើរ​ចំពោះ លោក​វេជ្ជបណ្ឌិត​នាយក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការអបអរសាទរ​យ៉ាង​កក់ក្តៅ ចំពោះ​ប្រទេស​កម្ពុជា ចំពោះ​ការសម្រេចចិត្ត​នៃ​ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ​គំរូ​នៃ​ការអនុវត្ត​សុខភាព​សាធារណៈ​ក្នុងការ​គ្រប់គ្រង “​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​” ។ ទន្ទឹមនឹង​ការទទួលស្គាល់​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ទាំងមូល​រប​ស់លោក​វេជ្ជបណ្ឌិត ដែល​បាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩»​។​

​លោក សង្ឃឹមថា អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នឹង​ផ្តល់​ការគាំទ្រ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​សុខភាព ដែលជា​គុណប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​។​

​កាលពីពេល​ថ្មីៗ​នេះ តំណាង​អង្គការសហប្រជាជាតិ​រូបនោះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ ដោយ​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ទទួលបាន​ជោគជ័យ តាមរយៈ​រកឃើញ​ឆាប់ ឆ្លើយ​ទាន់ពេលវេលា ធ្វើ​កិច្ច​អន្តរាគមន៍​លើ​គោលដៅ​ដែល​បានកំណត់​។​

​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ចំនួន​ប្រមាណ​ជាង ៤​ពាន់​នាក់ ត្រូវបាន​ធ្វើតេស្ត​សុខភាព​រក​ជំងឺ​កូ​វីដ​១៩ និង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ មាន​មនុស្ស​តែ ៤​នាក់ ប៉ុណ្ណោះ ដែល​ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។ គិត​ត្រឹម​ថ្ងៃ​២០ ខែវិច្ឆិកា​នេះ មាន​អ្នកជំងឺ​ពីរ​នាក់ បាន​ព្យាបាល​ជាសះស្បើយ ខណៈ​នៅសល់តែ​ពីរ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×