Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​បន្សាប​គ្រឿងញៀន​ចំនួន​៥០​នាក់ ហែក​បង្អួច​រត់គេចខ្លួន ពី​ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​កែវផុស

spot_img

​ព្រះសីហនុ​៖ យុវជន​កំពុង​បន្សាប​គ្រឿងញៀន ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ចំនួន ៥០​នាក់ បាន​ហែក​បង្អួច​រត់ចេញ​ពី​មណ្ឌល នៅវេលា​ម៉ោង​ជិត ១១​យប់​ថ្ងៃ​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ បាន​សហការគ្នាជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ តាមរក​ឃើញ​វិញ​ចំនួន ១៣​នាក់ និង​កំពុង​តាម​ស្វែងរក​អ្នក​កំពុង​រត់គេច​បន្តទៀត​។

​សមត្ថកិច្ច បញ្ជាក់ថា យុវជន​បន្សាប​គ្រឿងញៀន​ក្នុង​មជ្ឈមណ្ឌល​ស្តារ​និតិ​សម្បទា​កែវផុស​នេះ​មាន​ចំនួន​សរុប ១០៣ នាក់ ដែល​ទើប​បញ្ជូន​មកពី​មជ្ឈមណ្ឌល ស្តារនីតិសម្បទា​ក្រាំងធ្នង់ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន (​មិនមែនជា​អ្នក​ជាប់ទោស​) ដែល​ចាំបាច់​ត្រូវ​ស្តារ​និតិ​សម្បទា​ឡើងវិញ តាមរយៈ​ការ​បន្សាប​គ្រឿងញៀន​ពី​ក្នុង​ខ្លួន និង​ជួយ​បណ្តុះបណ្តាល​មុខជំនាញ​ផ្សេងៗ​បន្ថែមទៀត​ដើម្បី​ឲ្យ​ក្លាយជា​យុវជន​ល្អ​ឡើងវិញ​។​

​បើតាម​លោក​ប្រធាន​មជ្ឈមណ្ឌល ស្តារ នីតិសម្បទា កែវ ផុស បញ្ជាក់ថា ក្រុមយុវជន​បន្សាប​គ្រឿង​ញៀន ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​កែវផុស ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន ៥០​នាក់ បាន​លួច​រួច​រត់​ចេញពី​មណ្ឌល​កាលពី​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។ ក្រោយពី​រត់គេចខ្លួន សមត្ថកិច្ច​ចម្រុះ រួមមាន​នគរបាល កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ សហការគ្នា ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ឃាត់ខ្លួន​យុវជន​បាន​ចំនួន​១៣​នាក់​មកវិញ បើ​គិត​ត្រឹម​ថ្ងៃទី​២២​វិច្ឆិកា​នេះ​។​

​ចំណែក​មនុស្ស​៣៧​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ចាប់​ពួកគេ​យកមក​មណ្ឌល​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×