Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បីតែរូបសំណាកលោកតាលើភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរី ក៏គ្មានសុវត្ថិភាពដែរ..? (Video inside)

spot_img

ខេត្តមណ្ឌលគីរី ៖ ប្រជាពលរដ្ឋ បានឲ្យដឹងថា រូបសំណាកលោកតាលើភ្នំដោះក្រមុំ ដែលត្រូវប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តមណ្ឌលគិរី ដាក់តាំងដើម្បីគោរពបូជា ត្រូវបានជនមិនស្គាល់មុខ វាយបំផ្លាញ កាលពីយប់ថ្ងៃទី១៤ ឈានចូល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិ​ដោះ​ក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

អ្នកស្រី ផល្លា អ្នកបោសសម្អាតនៅកន្លែងអាស្រមលោកតាភ្នំដោះក្រមុំ នៅដំណាក់ទី១ បានឲ្យដឹងថា នៅម៉ោងប្រមាណ ៨ព្រឹក រូបគាត់ បានទៅដល់អាស្រមលោកតាដូចសព្វមួយដង ប៉ុន្តែព្រេកនេះស្រាប់តែប្រទះឃើញរូបសំណាករបស់លោកតា បែកបាក់ពាសពេញទីធ្លាអាស្រម និង បាត់ក្បាលរូបសំណាកទៀតផង។ ភ្លាមៗនោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្តង។

ស្ត្រីដដែលបន្តថា នៅពេលល្ងាចប្រហែលម៉ោង៥ ថ្ងៃទី១៤ ខែកុម្ភៈ គាត់បានចាកចេញទៅអាស្រម របស់លោកតា (ទៅផ្ទះ)វិញ ហើយឃើញរូបសំណាករបស់គាត់(រូបអ្នកតា) ក៏នៅល្អស្អាតផងដែរ។ ក្រោយពីបានរៀបចំទុកដាក់សម្ភារៈរួចរាល់គាត់ក៏ចេញទៅផ្ទះបាត់លុះព្រឹកឡើងទើបជួបរឿងភ្ញាក់ផ្អើលនេះតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នេះជាករណីទីពីរហើយ ដែលរូបសំណាក របស់លោកតារក្សាភ្នំដោះក្រមុំ ត្រូវបានជនមិនស្គាល់មុខ វាយបំផ្លាញ មិនខ្លាចបាបបុណ្យនោះ។

ប្រជាពលរដ្ឋ មានចម្ងល់ថា តើរូបសំណាកលោកតាភ្នំដោះក្រមុំនេះ បានធ្វើអ្វីនាំឲ្យប៉ះពាល់អ្វីដល់ក្រុមមនុស្សមួយចំនួន ទើបបានជាចេះតែមានអ្នកប៉ងបំផ្លាញរូបលោកជាបន្តបន្ទាប់បែបនេះទៅវិញ។

ទោះជាយ៉ាងណាតរហូតមកដល់ម៉ោង ១ន និង ៣០នាទី រសៀលថ្ងៃដដែល សមត្ថកិច្ចនៅមិនទាន់អាចកំណត់មុខសញ្ញាវាយបំផ្លាញរូប សំណាកលោកតាភ្នំដោះក្រមុំបាននៅឡើយទេ។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ រូបសំណាកលោកតាស្រូក ដែលស្ថិតនៅដំណាក់ទី២ នៃកំពូលភ្នំដោះក្រមុំ ត្រូវបានជន វិកលចរិក ដែលអតីតជាគ្រូបង្រៀនផងនោះ វាយបំបាក់ដៃ ក្បាល បែករាយពេញអាស្រម។ហើយកាលពីអំឡុងខែមករា ឆ្នាំ២០១៨ ក៏កើតមានករណីភ្ញាក់ផ្អើលម្តងទៀតថា មានជនមិនស្គាលមុខវាយបំផ្លាញរូបសំណាកលោកតាដោះក្រមុំ ព្រោះមានអ្នកបង្ហោះរូបភាព ចូលទៅប្រព័ន្ឋទំនាក់ទំនង របស់លោកអភិបាលខេត្ត ដោយបញ្ជាក់ថា មានអ្នកវាយរូបសំណាកទៀតហើយ។ ប៉ុន្តែក្រោយពីសមត្ថកិច្ច ចុះត្រួតពិនិត្យ មិនមានករណីដូចសេចក្តីរាយការនោះទេ។ ប៉ុន្តែនៅពេលនេះ រូបសំណាកពិតជាត្រូវវាយកម្ទេចពិតមែន ហើយសមត្ថកិច្ច កំពុងអង្កេតលើករណីនេះ៕ ដោយ៖ សមុទ្រឈើ

spot_img
×