Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប៉ូលិស​កៀនស្វាយ ចាប់​អ្នកញៀន​ល្បែងស៊ីសង​៦​នាក់ ,​ពួកគេ​សារភាពថា លេង​ជា​រៀងរាល់ថ្ងៃ​

spot_img

​កណ្ដាល​៖​អ្នកញៀន​ល្បែងស៊ីសង​មាន​ប្រុស មាន​ស្រី​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​ចុះបង្ក្រាប​ជាក់ស្ដែង ខណៈ​កំពុង​នាំគ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ចំណុច ផ្ទះ​ឈ្មោះ អ៊ុក ប៊ុនធឿន ស្ថិតនៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

​ជនសង្ស័យ​០៦​នាក់ ក្នុងនោះ​ស្រី ០៤​នាក់ ទី​១.​ឈ្មោះ អ៊ុក ប៊ុនធឿន ភេទ ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (​ម្ចាស់ផ្ទះ​) ទី​២.​ឈ្មោះ សឿន សុភា​វី ភេទ ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី​៣. ឈ្មោះ អៀង សុខា ភេទ ស្រី អាយុ ៦៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី​៤. ឈ្មោះ អុល ច​ន្ធី ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី​៥. ឈ្មោះ ត្រិ​ន ជឿន ភេទ ស្រី អាយុ ៤០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ និង​ទី​៦. ឈ្មោះ ធា គា ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ​។ អ្នកញៀន​ល្បែង​សុ​ី​សង​ទាំង ៦ នាក់ មាន​ទីលំនៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល​។​

វត្ថុតាង​ចាប់យក​រួមមាន​១.​បៀ​មួយ​ហ៊ូ ៥២ សន្លឹក ,២.​ក្រណាត់​សម្រាប់ ក្រាល​លេងបៀ​ចំនួន ០១ ។​

សមត្ថកិច្ច​និយាយថា​នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​ខាងលើ កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ឈើទាល ស្រុក​កៀន​ស្វាយបាន​ដើរល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​ក្នុង​ឃុំ​ឈើទាល ពេល​ល្បាត​មកដល់​ចំណុច​ក្បែរ​កន្លែងកើតហេតុ​ខាងលើ ក៏មាន​ប្រជាពលរដ្ឋ​ល្អ រាយការណ៍​ប្រាប់ថា មាន​គេ​លេងល្បែង​ស៊ីសង នៅ​ចំណុច​ផ្ទះ ឈ្មោះ អ៊ុក ប៊ុនធឿន
​ភ្លាមនោះ កម្លាំង​ប៉ុស្តិ៍​ក៏បាន​ចុះទៅ​ដល់ទី​តាំង​ភ្លាមៗ ក៏បាន​ឃើញ​គេ​លេងល្បែង​ស៊ីសង​ពិតមែន ហើយ​បានធ្វើ​បង្ក្រាប ចាប់យក​វត្ថុតាង នឹង​ឈ្មោះ​ខាងលើ មក​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​។​

នៅមុខ​សមត្ថកិច្ច ឈ្មោះ​ខាងលើ​បាន​សា​ភាព​ថា ខ្លួន​ពិតជា​បាន​លេង​ល្បែងស៊ីសង​(​បៀ​)​ពិតប្រាកដ​មែន ហើយ​លេង​ជា​រៀងរាល់ថ្ងៃ​។ ក្រោយ​សាកសួរ​រួច កម្លាំង​សមត្ថកិច្ច​បានធ្វើ​កិច្ចសន្យា​អប់រំ ណែនាំ​ឈ្មោះ​ខាងលើ មិន​ឲ្យ​ប្រ​ព្រ​ត្តឹ​ល្បែងស៊ីសង​ទៀតឡើយ​នឹង​ឲ្យ​ឈ្មោះ​ខាងលើ​ត្រឡប់ទៅផ្ទះ​វិញ​។ ដូចនេះ​យើង​រួមគ្នា​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×