Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ណែនាំ​ដល់​ប្រជា​នេសាទ​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុង​ឃុំ​រាំង​ទិល ត្រូវ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ឧ​បក​ណ៍​ល្មើសច្បាប់​នានា

spot_img

​ពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងអស់ ត្រូវ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ឧ​បក​ណ៍​ល្មើសច្បាប់​នានា និង​មាន​វិធានការ​ការពារ ថែរក្សា​មច្ឆជាតិ​ទាំងអស់គ្នា ដើម្បី​កំណើន​ត្រី​កើនឡើង សម្រាប់​ទៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្តម ម៉ៅ ធនិន​ថ្លែង​បែបនេះ នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ពេល​នាំយក​អំណោយ ផ្ដល់ជូន​ជន​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រួសារ​ក្រីក្រ ចំនួន​១៦៤​គ្រួសារ រស់​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុង​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​ពិបាក​ក្នុង​ការចេញ​ទៅរក​ស៊ីទ​ទួល​ទាន នា​រដូវវស្សា​កន្លងមក​។​

ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់​ពុក​ម៉ែ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ជល​ផល ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​ព័ត៌មាន​សរុប ដើម្បី​ភាពសុខសាន្ត​របស់​យើងទាំងអស់គ្នា​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ក្ដី​នឹករលឹក និង​ការគិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ទ្វេរ​តែងតែ​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ខិតខំ​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដល់​ការរកស៊ី​ទទួលទាន នា​រដូវវស្សា​កន្លងមក​។

​ជាមួយគ្នា​នោះ ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ថែទាំ​សុខភាព ឱ្យបាន​ល្អប្រសើរ ត្រូវ​រស់នៅ​មាន​អនាម័យ និង​ពិសា​ទឹក​ដាំ​ឆ្អិន ដើម្បី​ជៀសផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×