Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្លាត​កន្លែង​រកស៊ី មុខសញ្ញា​ចាស់​អាយុ​៤១​ឆ្នាំ ចេញពី​ភ្នំពេញ មក​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ នៅក្រុង​សៀមរាប ត្រូវ​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​បាន​ម្នាក់​

spot_img

​ក្រុង​សៀមរាប ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​អាយុ​៤១​ឆ្នាំ​ម្នាក់ ចេញពី​ភ្នំពេញ​មក​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត​ស្នងការរង ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​កម្លាំង នគរបាល​កំរិត​ស្រាល ចាប់ខ្លួនបាន ។​

​កម្លាំង​នគរបាល​ខេត្តសៀមរាប សហការគ្នា​ដេញតាម​បង្ក្រាបបាន​ក្រុម​ជនសង្ស័យ​ដែល​ជំនាញ​ខាង​កាច់​សោក​ម៉ូតូ​បាន​ម្នាក់​និង​រត់​រួចខ្លួន​ម្នាក់ ។ ហេតុការណ៍​ដេញ​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​ការដឹកនាំ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ព្រមទាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហការគ្នា ស្រាវជ្រាវ​ដេញ​ល្បាត​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទ​ប្រុស អ​យុ​៤១​ឆ្នាំ ទីលំនៅ​សង្កាត់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោក​ម៉ូតូ​) ។​

​លោក​បន្តថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ល្បាត​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​លួច​ម៉ូតូ​(​កាច់​សោរ​.​ក​)​ចំនួន​២​នាក់ ដែលជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ​(​កាច់​សោក​)​កន្លងមក ហើយ​បម្រុង​និង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បន្តទៀត​។ ពេលនោះ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​នគរបាល​ក្រុង​សៀមរាប បាន​សហការគ្នា ដេញ​បង្ក្រាបបាន​ភ្លាមៗ​។​

​លោក​បញ្ជាក់ថា សង្ស័យ​ម្នាក់ ដែល​បង្ក្រាបបាន​នោះ គឺ​ដោយសារ​ពួកគេ​ប្រឹង​ជិះ​រត់​ធ្លាក់​ពីលើ​ម៉ូតូ និង​ម្នាក់ទៀត​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។ លោក​បញ្ជាក់ទៀតថា ករណីនេះ ដកហូត​វត្ថុតាង​រួមមាន ៖​សោ​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​៣​ដើម​គ្រាប់​ដែក​ឆក់​តូចៗ សម្រាប់​បើក​សោ​សុវត្ថិភាព​ចំនួន​៣​គ្រាប់​, ដង​ទួ​ណឺ​វី​ស​ចំនួន​១​ដើម​។ លោក​បន្ថែមថា ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​បម្រុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​(​កាច់​សោក​)​ពិតប្រាកដ​មែន ប៉ុន្ដែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មុន​។ កម្លាំង​នគរបាល​ជំនាញ​នៃ​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×