Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ដូន​កែវ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ស្មារតី​ខ្ពស់ ក្នុងការ​រួមគ្នា​សម្អាត​បរិស្ថាន ដើម្បី​សុខុមាលភាព​របស់​យើងទាំងអស់គ្នា​

spot_img

​តាកែវ​៖​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ថ្ងៃ​ទិវា​បរិស្ថាន​ជាតិ​នេះ​អាជ្ញាធរ​ក្រុង​ដូន​កែវ​លោក កង អាណាន់ បាន​អំពាវនាវ​ឲ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​នៅក្នុង​ក្រុង​ដូន​កែវ បន្ត​រួមគ្នា​ថែរក្សា​សោភ័ណភាព​ទីក្រុង​របស់​យើង​ឲ្យ កាន់​តែមាន​ភាពស្រស់​បំព្រង គ្មាន​សម្រាម​ចោល​នៅតាម​ទីសាធារណៈ និង​បង្កើន​ស្មារតី​រួមគ្នា សម្អាត និង​ធ្វើ​អនាម័យ នៅតាម​សាលារៀន កន្លែងធ្វើការ​ងារ និង​នៅតាម​ទីសាធារណៈ ទាំងអស់ ដើម្បី​កែលម្អ​សោ​ភ័​ណ្ឌ​ភាពល្អ​ត្រកាល ប្រែក្លាយ​ទីក្រុង​ដូន​កែវ ខេត្តតាកែវ ឲ្យ គ្របដណ្តប់​ដោយ​រុក្ខជាតិ​ពណ៌​បៃតង​ខៀវខ្ចី លើកស្ទួយ​សុខភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​អនាម័យ និង​បរិស្ថាន​ល្អ​ស្អាត ។

​បើតាម​ការលើកឡើង​ពី​លោក​អភិបាលក្រុង​បាន​ឲ្យ ដឹងថា កន្លងមក​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ក្រុង​ដូន​កែវ​លោក​តែងតែ​ចុះ​ធ្វើ​ការណែនាំ​ដល់​អ្នកលក់ដូរ​ម្ហូបអាហា​រ នៅតាម​សួនច្បារ​មាត់បឹង​តាកែវ ក៏ដូចជា​ការលក់ដូរ​តាម​ម៉ូតូ ឲ​ពួកគាត់​រួមគ្នា​សម្អាត​អានា​ម័​យ ចេះ​ប្រមូល​សំរាម​យកមក​ទុកដាក់​ឲ​បាន​ត្រឹមត្រូវ ឬ​បង់​ខែ​ទៅ​ឲ្យ​ក្រុមហ៊ុន​សំរាម​ដើម្បី​ឲ្យ​គេ​មក​ប្រមូល​សំរាម​យកទៅ​ដុត​កម្ទេចចោល ក៏ប៉ុន្តែ​សំរាម ទាំងនោះ​នៅតែ​បន្ត​មាន​ចោល​នៅតាម​តំបន់​នឹង​ទីសាធារណៈ​មួយចំនួន ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​តូច រក្សា​ជា​ទម្លាប់​កែ​មិន​ឡើង ក្នុងការ​ចោល​សំរាម ពាសវាល​ពាសកាល​នេះ​ទៅហើយ ៕​ដោយ​៖​តាកែវ​

spot_img
×