Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់​ណាស់​! បើកឡាន​រ៉េ​ពេញ​ផ្លូវ ក្នុង​បំណង​ខូច​មិន​ឲ្យ​គេ​វ៉ា​ខ្លួន​បាន សូម​ប៉ូលិស​មើល​ផង កុំ​ឲ្យ​រួចខ្លួន​! (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ព្រោះថា​ជា​ឃាតករ​លាក់​មុខ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ របួស ជា​រៀងរាល់ថ្ងៃ​។ កក្តា​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​គ្មាន​លោះ​ថ្ងៃនេះ​ផងដែរ គឺ​ដោយសារ​ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដូចជា​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើក​ជែង​មិន​ប្រយ័ត្ន មិន​ពាក់មួក​សុ​វត្ថ​ភាព និង​បើក​ព្រហើន​ជាដើម​។​

​ជាក់ស្តែង ដូច​ករណីនេះ​អ៊ីចឹង គឺ​ឃើញ​ហើយ​ពិតជា​ស្រៀវ​ជំនួស​អ្នកដំណើរ​ដទៃ​ជាខ្លាំង ខណៈ​ឡានធំ​សណ្តោង​១​គ្រឿង ដែល​តៃកុង​ខូច​បាន​បើក​រ៉េ​ពេញ​ដងផ្លូវ ក្នុង​បំណង​មិន​ចង់​ឲ្យ​រថយន្ត​ដទៃ​បើក​វ៉ា​ខ្លួន​បាន​។​

​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ ឡានធំ​សណ្តោង​ដែលមាន​ចរិត​ខូច​នេះ ដែល​គេ​មិនដឹងថា​តៃកុង​មានរឿង​អ្វី បាន​បើក​ឌឺ​ដាក់​រថយន្ត​ទូ​រី​ស​១​គ្រឿង ដោយ​ព្យាយាម​មិន​ឲ្យ​រថយន្ត​ទូ​រី​ស​វ៉ា​ខ្លួន​បានឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តៃ​កង់​ទូ​រី​ស​ទ្រាំ​ពុំបាន​ឈប់​រថយន្ត និង​បម្រុង​ចុះ​ស្តី​ឲ្យ ប៉ុន្តែ ឡានធំ​នេះ​ធ្វើ​ពុំ​ដឹង​ហើយ​បន្ត​បើក​រ៉េ​ពេញ​ផ្លូវ​ទៅមុខទៀត​។​

​ទន្ទឹមនេះ​ផងដែរ មហាជន​ដែល​ពោរពេញ​ដោយ​កំហឹង និង​ការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង បានស្នើ​ឲ្យ​ប៉ូលិស​មើល​ផង និង​ចាប់​អ្នកបើករ​ច​រិ​ក​ខូច​នោះ មក​ដាក់ទោស​តាម​ដែល​អាចធ្វើ​បាន​ឲ្យ​ខាងតែបាន ព្រោះថា​នេះ​ជា​ទង្វើ​កំពុង​ប្រមាថ​ដល់​ជីវិត​អ្នកដទៃ​ស្តែងៗ ដែល​មិនអាច​ឲ្យ​រួចខ្លួន​បានឡើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×