Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំងបណ្តាសាមរណៈរបស់ “មនុស្សទឹកកក” Oetzi

spot_img

Oetzi ឈ្មោះហៅថា “មនុស្សទឹកកក” ដែលត្រូវបានគេរកឃើញនៅជ្រលងភ្នំ Alps ស្ថិតនៅចន្លោះអូទ្រីស និងអូស្ត្រាលី​ នៅឆ្នាំ ១៩៩១ ។

ជិត ៣០ឆ្នាំបានកន្លងផុត មនុស្ស២នាក់ទាក់ទិនដល់ការឃើញមនុស្សទឹកកក Oetzi បានស្លាប់ទាំងអស់។ តាម Cracked ការសិក្សាជាច្រើនត្រូវបានអនុវត្តចាប់តាំងពីសាកសពរឹង របស់មនុស្សទឹកក កOetzi ត្រូវបានគេរកឃើញ។ ពួកអ្នកបុរាណវិទូឲ្យដឹងថា បុរសរូបនេះ ប្រហែលជារស់នៅអឺរ៉ុបកណ្តាល តាំងពីប្រមាណ ៥.០០០ឆ្នាំមុន។

ទាក់ទិនដល់បណ្តាសារបស់ Oetzi គឺរឿងរ៉ាវកើតឡើងនៅឆ្នាំ ១៩៩២ ខណៈពេលដែល Rainer Henn ដែលជាអ្នកស្រាវជ្រាវខាងជំងឺវិទ្យា និងជាអ្នកយកសាកសពរបស់ Oetzi ដាក់ចូលទៅក្នុងថង់ថែទាំដោយដៃទទេ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តមួយ។ លោកបានស្លាប់ពេលកំពុងធ្វើដំណើរទៅចូលរួមក្នុងសន្និសីទពិភាក្សាអំពី Oetzi។

បន្ទាប់មកគឺដល់វេន Kurt Fritz អ្នកណែនាំឡើងភ្នំ ហើយក៏ជាអ្នកដំបូងគេបានឃើញមុខមាត់របស់មនុស្សទឹកកក គាត់បានស្លាប់ក្នុងករណីបាក់ព្រិលសង្កត់។

តួអង្គទី៣ ដែលទទួលខុសត្រូវក្នុងការថតវីដេអូ ពេលរកឃើញOetzi បានស្លាប់ដោយសារដុំសាច់នៅក្នុងខួរក្បាល។

បញ្ជីរាយនាមជនរងគ្រោះដោយសារ Oetzi កាន់តែសាហាវឡើងៗ។ Helmut Simon រួមនិងភរិយាស្ថិតក្នុងចំណោមមនុស្សដំបូងដែលរកឃើញសាកសពមនុស្សទឹកកក ស្រាប់តែបាត់ខ្លួនអស់ ៨ថ្ងៃ កាលពីឆ្នាំ ២០០៤ ។ ក្រោយមកគេបានរកឃើញសាកសពរបស់ Simon ដេកផ្កាបមុខនៅក្នុងជ្រោះមួយ ហាក់ដូចជាលោកត្រូវបានគេច្រានទម្លាក់ពីលើជញ្ជាំងភ្នំ។ Dieter ដែលជាប្រធានក្រុមសង្គ្រោះ និងរកឃើញ Helmut ក៏បានគាំងបេះដូងស្លាប់ពេលពិធីបុណ្យសពរបស់ Helmut ប្រព្រឹត្តទៅបានប្រហែលពេល ១ម៉ោងប៉ុណ្ណោះ។ ជនរងគ្រោះទី ៦ គឺ Konrad Spindler ហើយធ្លាប់បានប្រកាសថា “ខ្ញុំគិតថាចរចាមអារាមពីរឿងបណ្តាសាគ្មានន័យអ្វីទាំងអស់ វាកើតឡើងពីពួកសារព័ត៌មាន ខ្ញុំហ៊ានភ្នាល់នឹងអស់លោកថា គេនឹងនិយាយពីជនរងគ្រោះបន្តគឺខ្ញុំ ប្រាកដណាស់! ៦ខែក្រោយ Konrad Spindler បានស្លាប់ដោយសារជំងឺ។ ជនរងគ្រោះទី ៧ ដែលជាជនរងគ្រោះចុងក្រោយផងនោះ ទើបស្លាប់កាលពីឆ្នាំ ២០០៥។ នោះគឺ Tom Loy អ្នកវិទ្យាសាស្រ្តដែលរកឃើញឈាមជាប់នឹងសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់របស់មនុស្សព្រិលនេះ។ គាត់បានស្លាប់ដោយសារជំងឺមួយទាក់ទងនឹងឈាម។

បច្ចុប្បន្នសាកសពរបស់មនុស្សទឹកកក Oetzi ត្រូវបានគេរក្សាទុកនាសារៈមន្ទីរ Bolzano ប្រទេសអ៊ីតាលី៕ សូយន

 

spot_img
×