Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា (NBC) អនុញ្ញាតឱ្យ​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​បន្ត​ការផ្តល់​រៀបចំ​ឥណទាន​ឡើង រហូតដល់​ពាក់កណ្តាល​ឆ្នាំ ២០២១

spot_img

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​អនុញ្ញាតឱ្យ​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​បន្ត​ការផ្តល់​រៀបចំ​ឥណទាន​ឡើងវិញ នូវ​ប្រាក់កម្ចី​រហូតដល់​ពាក់​កណ្តាល​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​លិខិត​របស់​ធនាគារកណ្តាល​ផ្ញើ​ទៅ​សមាគម​ធនាគារ​នៅ​កម្ពុជា (​អេ​ប៊ី​ស៊ី​) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (​ស៊ី​អឹម​អេ​) កាលពី​សប្តាហ៍​មុន​។

​លិខិត​នោះបាន​ចុះហត្ថលេខា​ដោយ​លោក ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ថា ៖« ខ្ញុំ​សូម​ជូនដំណឹង​ដល់ សមាគម​ធនាគារ​នៅ​កម្ពុជា (​អេ​ប៊ី​ស៊ី​) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (​ស៊ី​អឹម​អេ​) ថា​ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​បញ្ហា​នានា ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការរង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់ ធនាគារកណ្តាល​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ត​ពង្រីក​លក្ខខណ្ឌ នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​ដូច​មានចែង​ក្នុង​សារាចរ​លេខ ៧-៧២០-០០១ ។​»

​ធនាគារជាតិ​នៃ​កម្ពុជា​អនុញ្ញាត​ឲ្យ​ពង្រីក​ការរៀបចំ​ឥណទាន​ឡើងវិញ ដល់​គ្រប់​វិស័យ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ទឹកជំនន់ ដោយ​ផ្អែកលើ​ការវាយតម្លៃ​ដែល​ធ្វើឡើង​ដោយ​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​។
​ការរៀបចំ​ឥណទាន​ឡើងវិញ​នឹង​ពឹង​ផ្អែកលើ​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​និង​អតិថិជន​របស់​ពួកគេ​ហើយនឹង​រួមបញ្ចូល​បទ​ប្បញ្ញត្តិ​សម្រាប់​ការកាត់បន្ថយ​អត្រា​ការប្រាក់​និង​ការលើកលែង​ថ្លៃ​បន្ថែម​ផ្សេងទៀត​។
​ធនាគារកណ្តាល​នឹង​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ​រហូតដល់​ទៅ​បី​ដង ដោយ​មិនមាន​ផលប៉ះពាល់​ដល់​ប្រាក់កម្ចី​ក្នុងកំឡុងពេល​ដែល​បានបញ្ជាក់ ហើយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ត្រូវតែ​អនុវត្ត​ការអនុវត្ត​ការពន្យារពេល​តាម​ការ​ណែនាំ​៕
​ដោយ​៖CEN


spot_img
×