Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​៖ ក្នុង​មួយឆ្នាំៗ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ ៤​លាន​តោន

spot_img

​សៀមរាប ៖ លោក នេ​ត ភ​ត្រា្ត រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ថ្លែងថា ក្នុង​មួយឆ្នាំ​កម្ពុជា​ផលិត​សំរាម​ប្រមាណ​៦៥ ភាគរយ ជា​សំណល់​សិរ​រី​រា​ង្គ ប្រមាណ​២០ ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក នៅ​សេសសល់​ជា​សំណល់​រឹង និង​សំណល់​ផ្សេងៗ​ទៀត​។
​ក្នុងចំណោម​សំរាម​ទាំងអស់នោះ មាន​ត្រឹមតែ​ប្រមាណ ៥១​ភាគរយ ប៉ុណ្ណោះ ដែល​ត្រូវបាន​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម ក្រៅ​នោះ​ត្រូវគេ​បោះចោល​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ ក្នុង​ប្រភពទឹក និង​ខ្លះទៀត​ត្រូវបាន​ដុតចោល​ជាដើម​»​។

​លោក នេត្រ ភក្ត្រា បាន​បន្តថា កម្ពុជា​មិនទាន់មាន​តួលេខ​ថា​ក្នុង​មួយឆ្នាំ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ប៉ុន្មាន​តោន​នៅឡើយ ប៉ុន្តែ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​ថង់​ប្លា​ស្ទិ​កជាង ១០​លាន​ថង់ ត្រូវបាន​ប្រើប្រាស់​។ នៅលើ​ពិភពលោក ក្នុង​មួយឆ្នាំ​បាន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ចន្លោះ​ពី​៤០០ ទៅ​៦០០​លាន​តោន ហើយ​ចាប់តាំងពី​បង្កើត​ប្លា​ស្ទិ​កមក សំណល់​ប្លា​ស្ទិ​ក​នៅលើ​ភពផែនដី​មាន​ប្រមាណ ៩,៣​ប៊ី​លាន​តោន ហើយ​ចំនួន​នេះ​នឹងត្រូវ​បន្ត​កើនឡើង​នៅពេលដែល​ចាប់ពី​ឆ្នាំ​២០២៥ ពិភពលោក​ប្រើប្រាស់​ប្លា​ស្ទិ​ក​ប្រមាណ ៦០០​លាន​តោន ក្នុង​មួយឆ្នាំ​។

​លោក​បន្តថា​៖«​ប្រសិនបើ​មិនមាន​វិធានការ​តឹងរ៉ឹង​ក្នុងការ​កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​កលើ​ទេ នៅលើ​ពិភពលោក​នឹងមាន​សំណល់​ប្លា​ស្ទិ​ក​កើន​ដល់ ៣៤​ប៊ី​លាន​តោន​នៅ​ឆ្នាំ​២០៥០ ហើយ​ចំនួន​នេះ​មាន ច្រើនជាង​ចំនួន​ត្រី​នៅក្នុង​មហាសមុទ្រ​ទៅទៀត​។​»

​លោក នេត្រ ភក្ត្រា បាន​លើកឡើងថា តាម​របាយការណ៍​កាល​ពី​ឆ្នាំ​២០១៩​កន្លងទៅ សំណល់​ប្លា​ស្ទិ​កជាង ៤០០០ កា​រ៉ុង (​ទម្ងន់​ប្រមាណ​ជិត ២០០​តោន​) ត្រូវបាន​ប្រមូល​ចេញពី​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ហើយ​នៅ​ឆ្នាំ​២០២០ នេះ សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង ៥០០០​ថង់ (​ប្រមាណ​ជិត ២៥០​តោន​) ត្រូវបាន​ប្រមូល​យកទៅ​កែច្នៃ​ធ្វើជា​ឥដ្ឋ​បរិស្ថាន​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍ រស់​នៅលើ​បឹង​ទន្លេសាប​ទាំង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្ត​ដទៃទៀត​រួមមាន​៖ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង ចូលរួម​សម្អាត​បរិស្ថាន​ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​សំដៅ​ទប់ស្កាត់​ការបំពុល​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៅ​ទន្លេសាប​ជា​បឹង​ដែល​ពិភពលោក​ទទួលស្គាល់ថា​សម្បូណ៌​ត្រី​ច្រើនជាងគេ​។

​លោក​ថា បឹង​ទន្លេសាប​មាន​ទេសភាព​ស្អាត​សម្បូណ៌​ដោយ​ជីវចម្រុះ ជាពិសេស​មច្ឆជាតិ​ជាច្រើន​ប្រភេទ មាន​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ចាំបាច់​ត្រូវតែ​ទប់ស្កាត់​កុំឱ្យ​មានការ​បំពុល​ដោយ​ប្លា​ស្ទិ​ក រក្សា​គុណភាព​ទឹក​ឱ្យ​បានល្អ សោភ័ណភាព​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​។ យើង​ត្រូវអនុវត្ត​នូវ​ទិស​ស្លោក យើង​ស្អាត សហគមន៍​យើង​ស្អាត ទន្លេសាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​៕
​ដោយ​៖CEN


spot_img
×