Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​៣៧ (CMF) នៅ​ថ្ងៃទី ២៤-២៥ ខែ វិច្ឆិកា នៅ​ទីក្រុង​ប៉ារីស តាម​ប្រព័ន្ធ​វីដេអូ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​៣៧ (CMF) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤-២៥ ខែ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីក្រុង​ប៉ារីស តាម​ប្រព័ន្ធ​វីដេអូ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា ៖ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អូស្មាន ហ្សែ​រ៉ង់​ឌី រដ្ឋមន្ត្រី​ក្រសួងការបរទេស ចំណាកស្រុក និង​ប្រជាជន​ទុយ​នី​ស៊ី​នៅក្រៅ​ប្រទេស នៃ​សាធារណរដ្ឋ​ទុយ​នេ​ស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ៣៧ (CMF) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៤ និង ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​ទីក្រុង​ប៉ាស តាម​ប្រព័ន្ធ​វីដេអូ​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី ៣៧ នេះ លោកជំទាវ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) នឹង​បង្ហាញ​នូវ​របាយការណ៍​មួយ​ស្តីពី​ប្រធានបទ​នយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី (CPF) កាលពី​ថ្ងៃទី ៤ និង ៥ ខែ វិច្ឆិកា កន្លងទៅ​។​

​រដ្ឋមន្ត្រី និង​ប្រធាន​គណៈប្រតិភូ​ទាំងអស់ នឹង​ពិនិត្យមើល​លើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​សម្រាប់​អង្គការ OIF ដំណើរការ​នៃ​ការកែទម្រង់ ការអនុវត្ត​គម្រោង និង​សកម្មភាព​របស់ អង្គការ OIF ព្រមទាំង​ផ្លាស់ប្តូរ​ទស្សនៈ លើ​បញ្ហា​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ចសង្គម ដែល​អង្គការ OIF និង​ពិភពលោក​កំពុង​ជួបប្រទះ ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ននេះ​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ អង្គ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​នឹង​កំណត់​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​លើក​ក្រោយ​របស់ខ្លួន ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ១៨ នៅ​ប្រទេស​ទុយ​នី​ស៊ី​។​

​ព្រះករុណា ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គឺជា​បិតា​ស្ថាបនិក ១ រូប នៃ​ចលនា​ហ្វ្រ​ង់​កូ​ហ្វូ​ន និង​ជា​មេដឹកនាំ​លេចធ្លោ​ជាងគេ​នៃ​ចលនា​នេះ​នៅ​អាស៊ី​។​

​បច្ចុប្បន្ន អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី មាន​រដ្ឋ និង​រដ្ឋាភិបាល​សមាជិក ចំនួន ៨៨ (​សមាជិក​ពេញ សិទ្ធិ ចំនួន ៥៤ សមាជិក​មិន​ពេញសិទ្ធិ ចំនួន ៧ និង​សមាជិក​សង្កេតការណ៍ ចំនួន ២៧)៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×