Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់​ចាប់បង្ខំ និង​វាយ​ដុំ​យ៉ាង​សាហាវ ដើម្បី​ប៉ុនប៉ង​រំលោភ​ក្នុង​ជណ្តើរយន្ត សំណាង​ពុំបាន​សម្រេច ដោយសារ​…​កែង​ចោត​! (មានវីដេអូ)

spot_img

​ការរំលោភ គឺជា​បទ​លើ្ម​ស​ព្រហ្មទណ្ឌ នៃ​អំពើ​ឈ្លានពាន​, អាង​អំណាច និង​ការគ្រប់គ្រង ដែល​ក្នុងនោះ មនុស្សម្នា​ក់បាន​ចាប់បង្ខំ​, គំរាមកំហែង ឬ ប្រើ​មនុស្ស​ម្នាក់​ផ្សេងទៀត ឱ្យ​រួមភេទ​ដោយ​គ្មាន​ការយល់ព្រម​របស់​ពួកគេ ។ ដូច​អ្វីដែល​បាន​កើតឡើង​ចំពោះ​ស្ត្រី​ម្នាក់នេះ ដែល​ត្រូវបាន​ចាប់បង្ខំ​ប៉ុនប៉ង​រំលោភ​ដោយ​បុរស​ម្នាក់ នៅក្នុង​ជណ្តើរយន្ត​គួរ​ឲ្យ​អាសូរ ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល ១ នាទី និង ៣៧ វិនាទី បង្ហោះ​នៅលើ​គេហទំព័រ World Star Hip-hop បានបង្ហាញ​ស្ត្រី​ម្នាក់ និង​កូនស្រី​របស់​នាង បាន​ចូលក្នុង​ជណ្តើរយន្ត និង​បុរស​ពាក់អាវ​ពណ៌​លឿង ដើរចូល​បន្ទាប់​ពួកគេ ។​

​ស្ថិតក្នុង​ជណ្តើរយន្ត​ប៉ុន្មាន​វិនាទី បុរស​នោះ​ក៏​ចាប់​ស្ត្រី​នោះ ខណៈ​ទ្វា​ជណ្តើរយន្ត បាន​បើក​ឲ្យ​ស្ត្រី​នោះ និង​កូនស្រី​របស់​នាង ចាកចេញ ។ ដោយ​ទ្វា​បាន​បទ​វិញ បុរស​ល្មោភកាម​នោះបាន​ចាប់​ឱបរឹត​នាង ពុំ​ឲ្យ​គេចចេញ ។ ដោយសារតែ​ខំប្រឹង​រើ​បម្រាស់​ពី​ការព្យាយាម​រំលោភ នាង​ត្រូវ​បុរស​នោះ​វាយ​ដុំ​យ៉ាង​សន្ធាប់​គួរ​ឲ្យ​អាសូរ ។​

​ទោះយ៉ាងណា នាង​បាន​ព្យាយាម​ចុង​បើកទ្វា​ជណ្តើរយន្ត និង​អាច​គ្រប់គ្រង​ដោះ​ស្បែកជើងកែងចោត វាយ​តបត​ទៅលើ​បុរស​នោះ​វិញ ជាហេតុ​ធ្វើ​ឲ្យ​វា​ចាកចេញ​យ៉ាង​លឿន​តែម្តង ៕ ចន្ទី

spot_img
×