Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ឈរជើង​មន្ត្រីនគរបាល​ចរាចរ​ណ៍​បួន​នាក់ ដែល​វាយ​អ្នកបើក​តាក់ស៊ី​មួយ​ដៃ​បែក​មាត់​និង​បាក់ធ្មេញ​អស់​មួយ​

spot_img

​ស្វាយរៀង​៖ មន្ត្រីនគរបាល​ចរាច​រណ៍​បួន​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ប៉ះទង្គិច​ដោយ​ប្រើ​អំពើហិង្សា​រវាង មន្ត្រីនគរបាល​ចរាច​រណ៍ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី វាយ​អ្នកបើក​តាក់ស៊ី​មួយ​ដៃ​បែក​មាត់​និង​បាក់ធ្មេញ​អស់​មួយ​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បញ្ជា​ឲ្យ​ដក មក​បញ្ឈរជើង នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដាក់វិន័យ តាម​វិន័យ របស់​កងកម្លាំង​នគរបាលជាតិ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ នេះ​បាន​ជម្រាបជូន​សាធារណជន អំពី​ករណី​មានការ​ប៉ះទង្គិច​ដោយ​ប្រើ​អំពើហិង្សា​រវាង មន្ត្រីនគរបាល​ចរាច​រណ៍ និង​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ករណី​មានការ​ប៉ះ ទង្គិច​ដោយ​ប្រើ​អំពើហិង្សា​រវាង​មន្ត្រីនគរបាល​ចរាចរ​ណ៍ និង​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់ កើតហេតុ​នៅវេលា​ម៉ោង ៩​និង​១៧​នាទី​ព្រឹក នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្របែក ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​

​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បានដាក់​គោលដៅ​ត្រួត ពិនិត្យ​ល្បឿន លើផ្លូវ​ជាតិ​លេខ ១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៦-១១៧ បាន​ពិនិត្យឃើញ​រថយន្ត​ម៉ាក​ស៊ីណា ពាក់ ផ្លាកលេខ​ភ្នំពេញ 2BI-6754 បើកបរ​ដោយ​ឈ្មោះ លាស់ ពុធ​ធា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​អ្នកបើក​តាក់ស៊ី បើកបរ​ល្មើសច្បាប់ ដោយ​ប្រើប្រាស់​ល្បឿន ៩៦​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​។ សមត្ថកិច្ច​នគរបាល​បានធ្វើ​ការឃាត់ រថយន្ត​ខាងលើ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​បើក​រត់គេច​ចូល​តាម​ផ្លូវលំ សមត្ថកិច្ច​នគរបាល​ក៏បាន​ដេញតាម ទើប​ឃាត់​រថយន្ត​ខាងលើ រួច​អញ្ជើញ​អ្នកបើកបរ​រថយន្ត​ឲ្យ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​មិន ព្រម​មក​តាម​សមត្ថកិច្ច រហូត​មានការ​ប៉ះទង្គិច​ប្រើ​អំពើហិង្សា​រវាង​សមត្ថកិច្ច​នឹង​អ្នកបើកបរ​រថយន្ត​។ ក្រោយ​មានការ អប់រំ និង​ពន្យល់​ណែនាំ​ពី​សមត្ថកិច្ច អ្នកបើកបរ​រថយន្ត​ខាងលើ បាន​យល់ព្រម​ទទួល​ការផាកពិន័យ​តាមច្បាប់​។ ចំណែកឯ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​អ្នកបើកបរ​រថយន្ត បាន​សូមទោស និង​សម្របសម្រួល ជាមួយ​អ្នកបើកបរ រួចហើយ​។​

​ដោយឡែក​មន្ត្រីនគរបាល​ចរាចរណ៍​ទាំង​បួន​នាក់ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត បញ្ជា​អោយ​ដក មក​បញ្ឈរជើង នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដាក់វិន័យ តាម​វិន័យ របស់​កងកម្លាំង​នគរបាលជាតិ​។ សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×