Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ទឹកចិត្ត​ណាស់​លោកគ្រូ​! ព្រោះ​មិន​ចង់​ឲ្យ​កូនសិស្ស​ខាតបង់​ការសិក្សា លោកគ្រូ​ដឹកនាំ​ក្មេងៗ​ឡើង​ភ្នំ​ដើរកាត់​ផ្លូវ​ដ៏​លំបាក ដើម្បី​ស្វែងរក​អ៊ី​ន​ធឺ​ណែ​តរៀន​តាម​អន​ឡាញ​

spot_img

​គ្រូបង្រៀន​ដ៏​មាន​ទឹកចិត្ត និង​ការលះបង់​ម្នាក់​ឈ្មោះ Sambau Dugat នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បានទទួល​ការកោតសរសើរ​ជាខ្លាំង បន្ទាប់ពី​ថ្មីៗ​នេះ លោកគ្រូ​បាន​ដឹកនាំ​ក្រុម​សិស្សានុសិស្ស​សរុប​ចំនួន ២២ នាក់ ដើរ​ឆ្លងកាត់​ព្រៃភ្នំ​យ៉ាង​លំបាក​រយៈពេល​២​ម៉ោង ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​សេវា​អ៊ិន​ធឺ​ណែ​ត រៀន​តាម​អន​ឡាញ​។​

​ក្រុម​នេះ​មាន​ទាំង​សិ​ស្សា​បឋម និង​មធ្យមសិក្សា ដែល​ត្រូវការ​អ៊ិន​ធឺ​ណែ​ត បន្ទាប់ពី​ក្រសួង​អប់រំ​បានប្រកាសថា គ្រប់​ថ្នាក់​ទាំងអស់​ត្រូវ​រៀន​តាម​អន​ឡាញ បន្ទាប់ពី​សាលារៀន​នៅ​ទូទាំងប្រទេស​ត្រូវបាន​បិទ ខណៈ​បញ្ហា​នេះ​ហាក់ដូចជា​បញ្ហា​តូចតាច​សម្រាប់​អ្នករស់នៅ​ក្នុង​ទីក្រុង ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ​សម្រាប់​អ្នករស់នៅ​តំបន់​ជនបទ ដែល​ភាគច្រើន​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ម៉ាឡេស៊ី​។​

​យោងតាម​សារព័ត៌មាន Sin Chew Daily បាន​ចុះផ្សាយ​ថា លោក Sambau ដែលជា​គ្រូបង្រៀន​នៅ​តំបន់ SMK Lubok Antu រដ្ឋ Sarawak បាន​ឲ្យ​ដឹងថា ដោយ​មិនអាច​មើលឃើញ​កូនសិស្ស​របស់គាត់ ខ្វះ​នូវ​អ្វីៗ​ជាពិសេស​សេវា​អ៊ី​ន​ធឺរ​ណែ​ត​ដើម្បី​រៀន​តាម​អន​ឡាញ គាត់​បានសម្រេច​ចិត្ត​នាំ​ពួកគេ​ដើរ​ឆ្លងកាត់​ព្រៃភ្នំ ដើម្បី​ស្វែងរក​សេវា​អ៊ី​ន​ធឺ​ណែ​តប​ន្ត​ការសិក្សា​របស់​ពួកគេ​។​

​លោកគ្រូ Sambau បាន​និយាយថា «​បណ្តាញ​អ៊ិន​ធឺ​ណែ​ត​គឺជា​បញ្ហា​ដ៏​ចម្បង​នៅក្នុង​តំបន់​របស់ខ្ញុំ ដែល​ប​ច្វុ​ប្បន​នេះ​មិនមាន​សេវា​អ៊ិន​ធឺ​ណែ​ត​ល្អ​នោះទេ​។ សិស្សានុសិស្ស​មកពី​ភូមិ​របស់ខ្ញុំ​ត្រូវការ​វា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ពួកគេ​»​។​

​លោកគ្រូ Sambau បាន​ចែករំលែក​ឲ្យ​ដឹងថា ការធ្វើដំណើរ​ជា​ក្រុម​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន (១៥ វិច្ឆិកា​) ដោយ​ឆ្លងកាត់​ផ្លូវ​ឆ្ពោះទៅកាន់​តំបន់​ដែលមាន​អ៊ិន​ធឺ​ណែ​ត​ល្អ គឺ​ត្រូវ​ចំណាយពេល​២​ម៉ោង​កន្លះ​។ ហើយ​ការរៀបចំ​ដំណើរ​នេះ​ផងដែរ គឺ​បន្ទាប់ពី​លោកគ្រូ Sambau បាន​សង្កេត​សិស្ស​មួយចំនួន​នៅក្នុង​ភូមិ​របស់គាត់ បានធ្វើ​ដំណើរ​ទៅ​ទីនោះ ដើម្បី​ស្វែងរក​សេវា​អ៊ិន​ធឺ​ណែ​ត​ប្រើប្រាស់​។

​លោក Sambau នៅបាន​ឲ្យ​ដឹង​ទៀតថា ដំបូង​ពួកគាត់​បាន​ដើរ​រយៈពេល ៤៥ នាទី ឆ្លងកាត់​ព្រៃ មុនពេល​ឡើង​ភ្នំ​រយៈពេល ១​ម៉ោង​និង​៤៥ នាទី ទើប​អាច​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​បាន​។​

​ដោយសារ​រយៈពេល​នៃ​ការធ្វើដំណើរ​របស់​ពួកគេ ត្រូវ​ចំណាយពេល​វែង ហេតុនេះ​គ្រប់គ្នា​បាន​វេច​ខ្ចប់​ស្បៀងអាហារ និង​របស់​ចាំបាច់​ដូចជា​កុំព្យូទ័រ​យួរដៃ និង​សម្ភារ​ផ្សេងៗ​របស់​ពួកគេ ដើម្បី​ធ្វើការ​នៅពេលដែល​ពួកគេ​ទៅដល់​គោលដៅ​៕ ដោយ​៖ លឹម ហុង​

spot_img
×