Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ ស្ត្រី​ពីរ​នាក់​ស្លាប់​ភ្លាមៗ ដោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ពីក្រោយ រួច​កិន​បែកក្បាល​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ពីរ​នាក់​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បម្រុង​នឹង​បត់​ឆ្វេង​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បុក​ពី​ខាងក្រោយ​បណ្ដាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​ទាំងពីរ​នាក់​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១០​និង ៣០ នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ត្រង់ចំណុច​សួន​វឌ្ឍនៈ​ក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​ពីរ​នាក់​មិនទាន់​ស្គាល់ឈ្មោះ តែមាន​ស្រុកកំណើត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​បន្ថែម​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី ពីរ​នាក់​ត្រូវជា​មីង​និង​ក្មួយ​ជិះ​ម៉ូតូ​ម៉ាក​ប៊ិ​ត មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ​1GS 5185 ឌុប​គ្នា​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត បម្រុង​នឹង​បត់​ឆ្វេង ស្រាប់តែ​ភ្លាមៗ​នោះដែរ​មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ ធ្វើដំណើរ​ពីក្រោយ​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ ក៏​ទៅបុក​ពី​ខាងក្រោយ​ម៉ូតូ​ពេញទំហឹង រួច​កិន​ពីលើ​បែកក្បាល​ទាំងពីរ​នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​។ រួច​ក៏​តៃកុង​រថយន្ត​ព្យាយាម​បើក​រត់គេច តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដេញ​ពីក្រោយ​តាម​ឃាត់​បាន​ភ្លាមៗ​ទាំង​ម្ចាស់​និង​រថយន្ត យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ព​ង្រួ​ស ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ក្រោយពេល​កើតហេតុ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ ជាមួយ​ជំនាញ​ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក ចំណែកឯ​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×