Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បរិច្ចាគ​សៀវភៅ ដល់​សាលាបឋមសិក្សា ហ៊ុន សែន ក្រាំង​គន្ធរ និង​ចាប់ផ្តើម​ការ “​រត់ ឬ​ដើរ​ដើម្បី​កុមារ​” ដំណាក់កាល​ទី​២

spot_img

​ភ្នំពេញ៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០៖ កាលពីដើម​ខែតុលា ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បានដាក់​ចេញ​នូវ​ការប្រកួតប្រជែង “​រត់ ឬ ដើរ ដើម្បី​កុមារ​” នៅលើ​កម្មវិធី​ទូរស័ព្ទដៃ Pulse ដោយ​ព្រូ​ដិ​នស​ល ដែល​ទើបបាន​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​ថ្មីៗ​នេះ​។
​ការប្រកួតប្រជែង​នេះ​ត្រូវបាន​បែងចែក​ជា ៤ ដំណាក់កាល ដែលមាន​គោលដៅ​រួម​តែមួយ​គឺ ការបង្កើត​បណ្ណាល័យ​មួយ​សម្រាប់​សាលារៀន​នៅក្នុង​តំបន់​ដែល​ខ្វះខាត​ធនធាន និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​។
​ការប្រកួតប្រជែង​នេះ​ផងដែរ​ត្រូវបាន​បើក​ឲ្យ​សាធារណជន​ទាំងអស់ ចូលរួម​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី Pulse ដើម្បី​វាស់​នូវ​ចម្ងាយ​ដែល​ពួកគាត់​បាន​ដើរ ឬ​រត់ ហើយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​នឹងធ្វើ​ការបរិច្ចាគ​ទៅតាម​ចម្ងាយ​សរុប​។​

​គួរបញ្ជាក់​ផងដែរ​ថា ដំណាក់កាល​ទី​១​នៃ​ការប្រកួតប្រជែង​នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅក្នុង​រយៈ​២​សប្ដាហ៍​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ និង​រហូតដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។ ជា​លទ្ធផល ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បានធ្វើការ​បរិច្ចាគ​សៀវភៅ​សម្រាប់​ដាក់​បណ្ណាល័យ​ជាង ២០០ ក្បាល ម៉ាស់​ប្រអប់ និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​លោកគ្រូ អ្នកគ្រូ​នៃ សាលាបឋមសិក្សា ហ៊ុន សែន ក្រាំង​គន្ធរ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ៤០ គីឡូ​ម៉ែត ពី​រាជធានី​ភ្នំពេញ​។​

​ជាមួយនឹង​ភាពជោគជ័យ​ពី​ដំណាក់កាល​ទី​១ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ដាក់ចេញ​នូវ​ការ “​រត់ ឬ ដើរ ដើម្បី​កុមារ​” ដំណាក់កាល​ទី​២ ដែល​នឹង​ចាប់ផ្ដើម​ពី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

សាធារណៈជន​គ្រប់រូប​អាចធ្វើ​ការចូលរួម​ក្នុងការ​ប្រកួតប្រជែង​ដើម្បី​សប្បុរសធម៌​នេះ ដោយ​គ្រាន់តែ​ធ្វើការ​ភ្ជាប់​កម្មវិធី​សុខភាព ក៏ដូចជា​ឧបករណ៍​វៃឆ្លាត ជាមួយនឹង​កម្មវិធី Pulse រួច​លោកអ្នក​អាច​ចាប់ផ្ដើម​ធ្វើការ​តាមដាន​ចម្ងាយ​របស់លោក​អ្នកតា​មរយៈ​ការដើរ ឬ រត់​ប្រចាំថ្ងៃ ក្នុងអំឡុងពេល ២​សប្ដាហ៍​ដែល​បានបញ្ជាក់​ខាងលើ​។ សម្រាប់​ដំណាក់កាល​ទី​២​នេះ រាល់ ៥ គីឡូ​ម៉ែត ដែល​អ្នក​ទាំងអស់គ្នា​សម្រេចបាន ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​នឹងធ្វើ​ការបរិច្ចាគ​ទឹកប្រាក់ ១ ដុល្លារ ដើម្បី​ធ្វើ​ការទិញ​នូវ​គ្រឿង​សង្ហា​រឹម​សម្រាប់​ដាក់​នៅក្នុង​បណ្ណាល័យ​។ ការប្រកួតប្រជែង​ដើម្បី​សប្បុរសធម៌​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ចាប់ផ្ដើម​អនុវត្ត​នូវ​ទម្លាប់​ល្អ​ដែល​ជួយ​ដល់​សុខភាព ហើយ​ស្រប​ជាមួយគ្នា​នោះ​ក៏​អាច​ចូលរួមចំណែក​ជួយ​ទៅដល់​សហគមន៍​ផងដែរ​។

​អំពី​កម្មវិធី Pulse ដោយ ព្រូ​ដិ​នស​ល​
Pulse ដោយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល គឺជា​កម្មវិធី​សុខភាព​ឌីជីថល​ដំបូង​គេ​បង្អស់​នៅក្នុង​តំបន់​ដែល​ផ្តល់​ការគ្រប់គ្រង​សុខភាព​ទូទៅ​ជារួម​ដល់​អ្នកប្រើប្រាស់​។ ដោយ​ប្រើបាស់​ឧបករណ៍​ជំនួយ​ដោយ​ខ្លួនឯង​ដំណើរការ​ដោយ​បច្ចេកវិទ្យា AI និង​ព័ត៌មាន​ពេលវេលា​ពិតប្រាកដ កម្មវិធី​នេះ​ដើរតួ​ដូចជា​ដៃគូ​សុខភាព ២៤/៧ ដែល​អាចជួយ​អ្នកប្រើប្រាស់​ក្នុងការ​បញ្ចៀស ពន្យារ​និង​ការពារ​ពី​ការចាប់ផ្តើម​នៃ​ជំងឺ​។ Pulse គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូទាំង​តំបន់​របស់​ព្រូ​ដិ​នស​ល​ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​ដែលមាន​តំលៃ​សមរម្យ និង​អាច​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ទូទាំង​ទ្វីបអាស៊ី​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ភាពជា​ដៃគូ​ថ្នាក់​ខ្ពស់បំផុត​។​
​លោកអ្នក​អាចធ្វើ​ការទាញយក​កម្ម​វិធី Pulse ដោយ​ឥតគិតថ្លៃ​តាមរយៈ Apple App Store ឬ Google Play Store ឬ​ធ្វើការ​ស្កែ​ន QR Code ខាងក្រោម​៕​ដោយ​៖CEN

spot_img
×