Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​គ្រួសារ បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក នៅក្នុង​ការដ្ឋាន​ដែល​គេ​ទុកចោល​មួយកន្លែង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តៃកុង​រថយន្ត​អា​ប៊ុល​កាយ​ដី បានបញ្ចប់​ជីវិត​ខ្លួនឯង​ដោយ​ចងក​នៅក្នុង​សំណង់​ការដ្ឋាន​ផ្ទះល្វែង ដែល​គេ​សង់​ចោល​មួយកន្លែង​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៦​និង ៣០ នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅ​ភូមិ​កណ្ដាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​បានបញ្ជាក់​ថា ជនរងគ្រោះ​ខាងលើ​ទើបតែ​មក​ធ្វើការ​បាន កន្លះ​ខែ​ទេ ហើយ​កាលពី​យប់មិញ​គាត់​និង​ជនរងគ្រោះ បាន​ហូបបាយ​និង​ជជែក​គ្នា​លេង​ធម្មតា ហើយក៏​ចូល​សម្រាក​រៀងៗ​ខ្លួន លុះដល់​ព្រឹក​ឡើង​វេលា​ប្រហែលជា​ម៉ោង ៦​និង ៣០​នាទី​ព្រឹក ស្រាប់តែ​គាត់​បាន​ចាក់​បើកទ្វារ​ទៅ​ឃើញ​ជនរងគ្រោះ ចងក​ក៏​នៅលើផ្ទះ​បុរី ដែល​គេ​ធ្វើ​ចោល​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល រួច​ក៏​រត់​ទៅប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​។​

​សព​មានឈ្មោះ​លីម សុ​ភ័​ក្ក្រ អាយុ​ជាង​២០​ឆ្នាំ មុខរបរ​បើក​អា​បុល​កាយ​ដី មាន​ស្រុកកំណើត​នៅ​ភូមិ​មហាលាភ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​ពិនិត្យ​កោសល្យវិច័យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារតែ​ចងក​ពិតមែន​។ រួច​ក៏​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×