Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ទំនាស់​ពាក្យសម្តី​ក្នុង វង់​ផឹកស៊ី បុរស​ម្នាក់​កាប់​ប្រហារ​ទៅលើ​ដៃគូ​បណ្តាល​ឲ្យ​ស្លាប់ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

spot_img

ព្រះ វិហារ ៖ ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​ក្នុង​វង់​ផឹកស៊ី បុរសម្នាក់ យក​កាំបិត ផ្គាក់កាប់ប្រហារ បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​ក​ន្លែ នៅវេលា​ម៉ោង​ប្រមាណ ១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅត្រង់ចំណុច វាល​លោមនាង ស្ថិតក្នុង​ភូមិ​សែន​រុងរឿង ៤ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ជនដៃដល់​ឈ្មោះ សារ៉ាត់ សារិត ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ពយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ជនរងគ្រោះ​ឈ្មោះ រ៉ា បឹ​ប ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ។ អ្នក​ទាំងពីរ​ជា​ប្រជាពលរដ្ឋ​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ភូមិ​សែន​រុងរឿង ៤ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ពី​មូលហេតុ នៃ​អំពើ​ឃាតកម្ម​នេះ បណ្តាលមកពី​ស្រវឹងស្រា​មានទំនាស់​ពាក្យសំដី​នឹង​គ្នា ។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ធ្វើការ​ឃាត់ខ្លួន និង​អនុវត្តតាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×