Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អ​ខ្លាំងណាស់​! ថ្ងៃនេះ​មុន​វិលត្រឡប់​ទៅ​មណ្ឌលគិរី​វិញ ស្រី​នី​ត ត្រូវបាន​គ្រូពេទ្យ​ធ្មេញ​ម្នាក់​ហៅ​ទៅ​ព្យាបាល​ធ្មេញ​ដោយ​ឥតគិតថ្លៃ និង​ថែមទាំង​… (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​បានដឹងថា​ហើយ ក្មេងស្រី យ៉ង់ ស្រី​នី​ត អាយុ ១១ ឆ្នាំ អ្នករស់នៅ​ខេត្តមណ្ឌលគិរី ឃើញថា​នៅតែ​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​តាមដាន​ពី​សំណាក់​មហាជន​នៅឡើយ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ពិតណាស់ ក្មួយ​ស្រី​នី​ត បាន​ល្បីឈ្មោះ​មកទល់ពេលនេះ ក៏​ព្រោះតែ​ដោយសារ​រូប​សម្រស់​របស់​នាង​ស្រស់ស្អាត​ប្លែក​ពី​ធម្មជាតិ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​អាណិត​ខ្លាំង​នោះ នៅពេល​ដឹងថា​គ្រួសារ​របស់​នាង​ពិតជា​ក្រក្សត់​ខ្លាំង ខណៈ​ផ្ទះ​ក៏​គ្មាន​នៅ​ឲ្យ​ប្រាកដ​។​

​តែ​យ៉ាងណា ដោយសារតែ​រូបភាព​ជាច្រើន​សន្លឹករ​បស់​នាង បាន​ផ្ទុះ​ល្បី ជាហេតុ​ធ្វើ​ឲ្យ​នាង​មានឱកាស​បង្ហាញខ្លួន​នៅលើ​ស្ថានីយទូរទស្សន៍ និង​ថត​ឲ្យ​សំអាងការ​មួយចំនួន​ផងដែរ ខណៈ​ស្រី​នី​ត​បាន​ឡើងមក​ទីក្រុង​ភ្នំពេញ និង​មក​ស្នាក់​នៅផ្ទះ​នាយ​ពាក់​មី​។​

​ដោយឡែក មុន​រៀបចំ​ដំណើរ​ចេញទៅ​ផ្ទះ​ឯ​មណ្ឌលគិរី​វិញ ស្រី​នី​ត ក៏​ត្រូវបាន​គ្លីនិក​ពេទ្យ​ធ្មេញ​មួយកន្លែង ហៅ​ទៅ​ព្យាបាល​ធ្មេញ និង​ព្រមទាំង​បាន​ឧបត្ថម្ភ​ថ​វិ​កា​មួយចំនួន សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​នាង​ទៀតផង​។​

​ក្នុងនោះ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chun Soursdey នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ថ្ងៃនេះ​ក្មួយ​ស្រី យ៉ង់ ស្រី​នី​ត បាន​មកជួប​ខ្ញុំ​ផ្ទា​ល់ហើយ នៅក្រៅ​គាត់​គួរ​ឲ្យ​ស្រឡាញ់​និង​រួសរាយ​ណាស់​។ ខ្ញុំ​បានធ្វើ​ការសម្អាត​ធ្មេញ និង ពិនិត្យ​ធ្មេញ​ជូន​ក្មួយ​ស្រី ព្រមទាំង​ឧបត្ថម្ភ​ថ​រិ​កា​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​។ ថ្ងៃនេះ​គាត់​ត្រឡប់​ទៅ​មណ្ឌលគិរី​វិញ​ហើយ ជូនពរ​ក្មួយ​ស្រី​រៀន​ពូកែ ដើម្បី​សម្រេច​បំណង​នាពេល​អនាគត​»៕ ដោយ​៖ លឹម ហុង​


spot_img
×