Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ជនអនាមិក​បាន​បោក​បញ្ឆោត​បុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយ​ក្នុងការ​វាយប្រហារ​

spot_img

​ភ្នំពេញ​៖ លោកអ្នក​ប្រើប្រាស់​ប្រហែលជា​ដឹង​ហើយ​នូវ​ពាក្យ Phishing ដែល​នេះ​ជា​ពាក្យ​គេ​ប្រើ​សំដៅ​ទៅលើ​ល្បិច​ដែល​ជនអនាមិក​ប្រើ ដើម្បី​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ក្នុងការ​លួច​យក​ទិន្នន័យ ឬក៏​លេខ​សម្ងាត់​តាមរយៈ​អ៊ីមែល​។ ស្រដៀង​គ្នា​នេះដែរ​នៅពេលដែល​ជនអនាមិក​ប្រើ​ទូរស័ព្ទ​ដើម្បី ធ្វើ​ការបោក​បញ្ឆោត​វិញ​នោះគេ​ហៅ​វា​ថា Vishing​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ការបោក​បញ្ឆោត​តាមរយៈ Vishing ត្រូវបាន​កើនឡើង​យ៉ាងខ្លាំង ក្នុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយសារតែ​បុគ្គលិក​របស់​ក្រុមហ៊ុន​ជាច្រើន ត្រូវបាន​តម្រូវឱ្យ​ធ្វើការ​នៅផ្ទះ​ជំនួស​ឱ្យ​ការ​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផ្ទាល់ ដែល​នេះ​ជា​ឱកាស​កាន់តែ​ល្អ​សម្រាប់​ជនអនាមិក​ទូរ​សព្ទ​ទៅ​បុគ្គលិក​ដើម្បី​ធ្វើ​ការបោក​បញ្ឆោត​។​

​ជា​ឧទាហរណ៍​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន GoDaddy បានចេញ​សេចក្ដីរាយការណ៍​ថា បុគ្គលិក​មួយចំនួនរ​បស់​ពួកគេ​ត្រូវបាន​រងគ្រោះ​ដោយ​ការបោក​បញ្ឆោត​តាមរយៈ Vishing ដែល​បានធ្វើការ​ផ្លាស់ប្ដូរ​ការ​កំណត់​មួយចំនួន​នៅក្នុង​គណនី ធ្វើឱ្យ​ជនអនាមិក​ចូល​ប្រើប្រាស់​បាន​។
​ការវាយប្រហារ​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ហើយ​ជនអនាមិក​បាន​ចូលទៅក្នុង​គណនី​របស់​ក្រុមហ៊ុន Liquid ដែលជា​ក្រុមហ៊ុន​រូបិយប័ណ្ណ​គ្រីប​តូ និង​បានធ្វើការ​ផ្លាស់ប្ដូរ​ការ​កំណត់​មួយចំនួន​នៅក្នុង DNS ដែល​អាចឱ្យ​ពួកគេ​គ្រប់គ្រង​ប្រព័ន្ធ​អុ​ី​មែ​ល​មួយចំនួន​បាន នេះ​បើតាម​ការរាយការណ៍រ​បស់​ក្រុមហ៊ុន​។​

​ការបោក​បញ្ឆោត​តាមរយៈ Vishing នេះ​ភាគច្រើន​កើតឡើង​ដោយ​ជនអនាមិក​ទូរស័ព្ទ​ទៅ​បុគ្គលិក​ដោយ​អះអាងថា ពួកគេ​គឺជា​បុគ្គលិក IT របស់​ក្រុមហ៊ុន ហើយ​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ការកំណត់​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​នេះ​ធ្វើ​ឱ្យគេ​អាច​ចូលទៅក្នុង​គណនី​បាន​។

​សម្រាប់​ប្រទេស​កម្ពុជា​យើង​ការបោក​បញ្ឆោត​តាមរបៀប​នេះ​ក៏​កើតមានឡើង​ច្រើន​មកហើយ​ដែរ ប៉ុន្តែ​ភាគច្រើន​គឺ​កើតឡើង​ចំពោះតែ​បុគ្គល​ផ្ទាល់​ប៉ុណ្ណោះ ដូចជា​ការ​ទូរ​សព្ទ​ចូល​ដោយ​អះអាងថា ពួកគេ​ជា​បុគ្គលិក​ធានា​គារ ហើយ​បានស្នើ​សុំឱ្យ​លោកអ្នក​ផ្ដល់នូវ​លេខ​កូដ ដែល​លោកអ្នក​បានទទួល​ពី​ធនាគារ បន្ទាប់មក​ពួកគេ​បាន​ប្រើ​លេខ​កូដ​ទាំងនោះ​ដើម្បី​ចូលទៅក្នុង​គណនី​ដើម្បី​វេរ​លុយ​ជាដើម​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×