Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរលួច​ម៉ូតូ​១​គ្រឿង​នៅ​អូរ​បែកក្អម តែ​ម្ចាស់​រកឃើញ​នៅ​កន្លែងផ្ញើម៉ូតូ​ក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ស្នើសុំ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ ដើម្បី​ទៅយក​ម៉ូតូ​នោះមក​វិញ​

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពិនិត្យឃើញថា កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ មាន​ករណី​ចោរកម្ម​កើតឡើង​នៅ​ចំណុច​កន្លែង​ដាក់​ផ្ញើ​ម៉ូតូ​នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ករណីនេះ​ត្រូវបាន​មហាជន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ស្ដីបន្ទោស​ទៅលើ​ភាពយឺតយ៉ាវ​នៃ​ការអន្តរាគមន៍​របស់​នគរបាល​ប៉ុស្តិ៍ ដែល​ធ្វើឱ្យ​មុខសញ្ញា​សង្ស័យ​រត់​រួច​ពី​សំណាញ់​ច្បាប់​។​

​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​កោះអញ្ជើញ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​។​

​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្រះចក បាន​បំភ្លឺថា កាល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​៣០​នាទី មាន​ជនរងគ្រោះ​២​នាក់ បានមក​ទំនាក់ទំនង​ជាមួយ​ប៉ុស្តិ៍​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្នើសុំ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ ដើម្បី​ទៅយក​ម៉ូតូ​១​គ្រឿង​ដែល​ចោរ​បាន​លួច និង​រកឃើញ​នៅ​កន្លែងផ្ញើម៉ូតូ​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ផ្លូវ​៨០ ភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​ស្រះចក បាន​ត្រួតពិនិត្យ​លើ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឃើញថា ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​អូរ​បែកក្អម ពាក់ព័ន្ធ​នឹង​ករណី​ចោរលួច​ម៉ូតូ​ហុងដា​ប៊ីត ពណ៌​ក្រហម ផ្លាកលេខ 1IM-3686 ។ បន្ទាប់ពី​សួរនាំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ខាងលើ ដើមបណ្ដឹង​ទាំងពីរ​បាន​បញ្ជាក់ថា ពួកគាត់​បាន​រកឃើញ​ម៉ូតូ​របស់គាត់​ខាងលើ នៅ​កន្លែងផ្ញើម៉ូតូ​ក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ លោកនាយ​ប៉ុស្តិ៍ កាន់ វណ្ណៈ បាន​ទូរស័ព្ទ​ទៅប្រាប់​អ្នកទទួលខុសត្រូវ​កន្លែង​ផ្ញើ​ម៉ូតូ ជួយ​សហការ​រារាំង​ជន​ណា​ដែល​មានបំណង​មក​យក​ម៉ូតូ​ដែលមាន​ភិនភាគ​ដូចខាងលើ​។

​លោកនាយ​ប៉ុស្តិ៍នគរបាល​បាន​ឲ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់ ទៅ​រង់ចាំ​នៅ​កន្លែងផ្ញើម៉ូតូ​នោះ​មុន ហើយ​លោក​បាន​ទំនាក់ទំនង​ឲ្យ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដើម្បី​ចុះបង្ក្រាប​ករណីនេះ​។

​បន្ទាប់ពី​ផ្ទៀងផ្ទាត់​ឯកសារ​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ខាងលើ​រួចមក ពិនិត្យឃើញថា​មាន​ភាពត្រឹមត្រូវ កម្លាំង​ប៉ុស្តិ៍​បាន​ដកហូត​ម៉ូតូ​ពី​កន្លែង​ផ្ញើ​នោះ និង​បាន​បំពេញបែបបទ​ប្រគល់​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​កម្មសិទ្ធិ​នោះ​វិញ​។​

​ជនរងគ្រោះ​ខាងលើ មាន​សេចក្តីត្រេកអរ ដោយបាន​រក​ម៉ូតូ​ឃើញ​វិញ និង​អរគុណ ចំពោះ​មន្ត្រីនគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដែល​បាន​ទំនាក់ទំនង​ជាមួយ​អ្នកទទួលខុសត្រូវ​កន្លែង​ផ្ញើ​ម៉ូតូ រារាំង​មិនឱ្យ​ជនល្មើស​យក​ម៉ូតូ​ចេញពី​ទីនោះ​បាន​។ ដោយឡែក កម្លាំង​ជំនាញ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្រះចក និង​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​សង្ស័យ​ខាងលើ ដើម្បី​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សាធារណជន​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាមួយ​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ និង​សូម​ទទួលយក​ការរិះគន់​ទាំងឡាយ​ក្នុងន័យ​ស្ថាបនា ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កែលម្អ​ការអនុវត្ត​តួនាទី​ភារកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៅ​ទូទាំង​រាជធានី​ភ្នំពេញ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×