Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ក្តា​ប់ស​ភាព​ការណ៍ ការ​បំផុស​ចលនា​មហាជន បង្ការ​ទប់ស្កាត់​ការ​បំផុស​អូសទាញ​ខុសច្បាប់​ពី​ក្រុមប្រឆាំង​ក្រៅច្បាប់​

spot_img

​ខេត្ត​កែប ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ ។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា មាន​ប្រសា​សាន៍​ជុំវិញ​វិធានការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ក្តា​ប់ស​ភាព​ការណ៍ ការ​បំផុស​ចលនា​មហាជន បង្ការ​ទប់ស្កាត់​ការ​បំផុស​អូសទាញ​ខុសច្បាប់​ពី​ក្រុមប្រឆាំង​ក្រៅច្បាប់ បង្ការ​ការប៉ុនប៉ង​បង្កចលាចល​សង្គម បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​ពង្រឹងស្មារតី​សាមគ្គីភាព រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់​។

​ដោយឡែក ឯកឧត្តម បាន​ណែនាំ​បន្ថែម​ឱ្យ​យកចិត្តទុកដាក់​បន្ត​អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×