Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​នៅថ្ងៃនេះ​បញ្ហា​ការងារ​ឬ​បញ្ហា​កិច្ច​ការដែល​លោកអ្នក​ប្រឹងប្រែង​នៅពេលនេះ​នឹង​ហុច​ជា​ផ្លែផ្កា​មកវិញ​ផង​។

ជំនួញ ៖ ​​​ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏​អាច​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​បើ​ខូចខាត​នោះ​ច្រើន​ធ្ងន់ធ្ងរ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ជំនួញ ៖ ​​​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការធ្វើដំណើរ​ទៅ​ទិស​ខាង​និរតី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ឬ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជ​ម្ល៉ោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

ឆ្នាំខាល

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការទទួល​រង​ឈឺខ្លួន​ប្រាណ​ឬ​បាត់​បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ ហេតុ​​នេះ​ត្រូវ​គ្រប់គ្រង​ខ្លួន​ឱ្យបាន​ល្អ​ទើប​ប្រសើរ​។

ជំនួញ ៖ ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយ​សារភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ ៕

ឆ្នាំថោះ

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​គប្បី​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។​

ជំនួញ ៖ ការចេញធ្វើជំនួញ​​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​ស​​ម្រា​ប់​អ្នក​ហើយ​៕

​ឆ្នាំរោង

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​រឿង​រាវ​បន្តិចបន្តួច​ចូលមក​អុកឡុក​យាយី​ខ្លះៗ​នាំឱ្យ​សៅហ្មង​ផ្លូវចិត្ត​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​កើតមាន​ការរាំងស្ទះ​ញឹកញាប់​ធ្វើឱ្យ​មានការ​រកាំចិត្ត​ច្រើន​។

ជំនួញ ៖ ក្នុងថ្ងៃនេះ​ដែរ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​អត់ធ្មត់​ក្នុង​មុខរបរ​។

​ស្នេហា ៖ ​ប្តី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជំលោះ​វិវាទ​គ្មានអ្វី​ជឿនលឿន​ទៅមុខ​៕

ឆ្នាំម្សាញ់

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ងាយ​ឆាប់​ចង់ ហើយ​ពិសេស​ចៅហ្វាយនាយ​អាច​ថា​ស្តីបន្ទោស​ឱ្យ​ថែមទៀត​។

ជំនួញ ៖ ​ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ហើយ​ថ្ងៃនេះ​មានការ​ដាំ​ក្បាល​ចុះ​ខ្លាំង ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​

ស្នេហា ៖ ​​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​រកាំចិត្ត​ហើយ​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមី

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការប៉ះទង្គិច​ព្រោះតែ​ពាក្យសម្តី​តែម្តង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​កើតជា​ជម្លោះ​វិវាទ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​។

ជំនួញ ៖ ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ឡើងដល់​ធំ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំមមែ

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី ឬ​ធ្វើការ​ពិភាក្សា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ឬ​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

ឆ្នាំវក

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​មានរឿង​រាវ​ចូល​អុកឡុក​យាយី​បន្តិច ហើយ​ពិសេស​ការប្រកប​ការងា​រ​ក៏​តែង​រាំងស្ទះ​និង​រឿង​រាវ​យាយី​ផង​។​

ជំនួញ ៖ ​​​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែ​រឿង​សៅហ្មង ៕

ឆ្នាំរកា​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​អ្នក​កើត​ឆ្នាំ​ខ្លា​នៅពេល នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកនឹង​បាន​ផ្លាស់ប្តូរ​ល្អប្រសើរ​បន្តិច​វិញ​ខ្លះ ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំច

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ជោគជតារាសី​របស់លោក​អ្នក​បាន​ឡើង​ខ្ពស់​ប្រសើរ​ឡើងវិញ ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្តីសង្ឃឹម​ជានិច្ច​ហើយ​បញ្ហា​ដែលជា​ឧបទ្រពចង្រៃ​យាយី​ក៏បាន​ធូរស្រាល​ទៅវិញ​ផង​។​

ជំនួញ ៖ ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំកុរ

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង សំខាន់ អ្វីមួយ​ពីព្រោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។

ជំនួញ ៖ ​​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​នឹករលឹក​គ្នា​ប្រពៃ​៕

spot_img
×