Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ពេញទំហឹង អ្នក​ដែល​ចោល​សំរាម​នៅ​ក្រុងព្រះសីហនុ នឹងត្រូវ​ពិន័យ​ពី ​២​ម៉ឺន​ ដល់ ​៤០​ម៉ឺន​រៀល​

spot_img

ខេត្ត​ព្រះសីហនុ ​៖ យោងតាម​ការផ្សាយ​រប​ស់​ព័ត៌មាន​ក្នុងស្រុក​មួយ​បានឱ្យដឹងថា ចាប់ពីពេលនេះ​តទៅ​ខេត្ត​ព្រះសីហនុ នឹង​ចាប់ផ្ដើម​​អនុវត្ត​វិធានការ​ផាកពិន័យ​អ្នក​បោះចោល​សំរាម​ពាសវាល​ពាសកាល​ចាប់ពី ២​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល​។

​វិធានការ​នេះ​ផ្តើមឡើង នាឱកាស​ដែល​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង និង​តាម​តំបន់ឆ្នេរ​។ ​ឯកឧត្តម​បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ និង​មន្ត្រី​ជំនាញ ឱ្យ​ឆ្លាក់​អក្សរ​លើ​ថ្ម​ម៉ាប ដាក់​តាម​សួនច្បារ តំបន់ឆ្នេរ “​ហាម​បោះចោល​សំរាម​”​ ហើយ​ប្រសិនបើ​មាន​ករណី​រំលោភ បំពាន និង​ត្រូវ​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ១១៣ មាត្រា​៤៣ ស្តីពី​ការផាកពិន័យ​អន្តរកាល​ចាប់ពី ២០.០០០ រៀល ដល់ ៤០០.០០០​រៀល​។

​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​រមនីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ សូម​ចូលរួម​សហការ​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំងអស់គ្នា​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×