Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹមឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង នៅខណ្ឌសែនសុខ សង្ស័យករណីចាប់ជំរិតទារប្រាក់!

spot_img

ភ្នំពេញ៖ ដាក់ពង្រាយកងកំលាំងប៉េអឹមរាប់សិបនាក់ ឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង ភូមិគ្រឹះស្ថិត សង្កាត់គោកឃ្លៀង នៅខណ្ឌសែនសុខ សង្ស័យករណីចាប់ជំរិតទារប្រាក់ឬតាមចាប់មុខសញ្ញាអ្វីមួយពាក់ព័ន្ធបទល្មើស។ តែទោះបីជាយ៉ាងណាកងកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញខាងលើនេះ មិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនៅឡើយនោះទេ។

សមត្ថកិច្ចឱ្យដឹងថា ៖ ចំពោះទីតាំងដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធនោះមានចំនួន២ទីតាំងដែលទីតាំងទី១ ខាងក្រោយវត្តសំរោងអណ្តែត និងទីតាំងទី២ នៅជិតផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់សែនសុខ។ តែនៅម៉ោងប្រមាណ ១០និង២០នាទី ឃើញកម្លាំងសមត្ថកិច្ចអាវុធហត្ថយកស្រ្តីម្នាក់ចេញពីទីតាំងនោះ។ អ្នកនៅកន្លែងកើតហេតុបង្ហើបឱ្យដឹងថា ៖ ករណីកម្លាំងកងរាជវុធហត្ថរាជធានីភ្នំពេញ កំពុងឡោមព័ទ្ធ ភូមិគ្រឹះស្ថិត សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ គេសង្ស័យករណីចាប់ជំរិត។

ចំពោះទីតាំងដែល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលកំពុង ឡោមព័ទ និងពង្រាយកម្លាំង ដើម្បីបង្ក្រាប ទីតាំង សង្ស័យករណី ចាប់ជនជំរិតទារប្រាក់នៅភូមិគ្រឹះមួយកន្លែង ដែលជាទីតាំងលាក់ ជម្រកសម្រាប់ ជនល្មើស ប្រព្រឹត្តបទល្មើស អំពើជំរិតទារប្រាក់ នៅខាងក្រោមយសាលា ខណ្ឌ សែនសុខ ស្ថិតក្នុងភូមិ រោងចក្រសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។ករណីនេះកើតឡើងនៅព្រឹកថ្ងៃសុក្រ ទី១៦ កុម្ភៈ ឆ្នាំ២០១៨ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×