Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ឃាត់ខ្លួន​ជនបរទេស​១០​នាក់ នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ​

spot_img

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បើក​ប្រតិបត្តិ​ការចុះ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១០​នាក់ ក្នុងនោះ​ជនជាតិ​ចិន​៧​នាក់​និង​កូរ៉េ​៣​នាក់ ករណី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​សុទ្ធតែ​ម៉ាស៊ីន​ទំនើបៗ នៅ​ចំណុច​បុរី​ប៉េង​ហួត បឹង​ស្នោរ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​ចំនួន​២​ទីតាំង​ផ្សេងគ្នា ប៉ុន្តែ​ស្ថិតនៅក្នុង​បុរី​តែមួយ​៖ ទី​១-​នៅ​ចំណុច​ផ្ទះ​លេខ​១៤ ក្នុង​គំរោង​១០ បាន​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​៧​នាក់​ ​ទី​២-​នៅក្នុង​ផ្ទះ​លេខ​៩៨ ក្នុង​គំរោង​១០​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ ចំនួន​៣​នាក់ ។

​ប្រភព​ដដែល​បន្តថា សមត្ថកិច្ច​បាន​ដកហូត​ឧបករណ៍​ល្បែង​គ្រប់​ប្រភេទ​សុទ្ធសឹង​ជា​ឧបករណ៍​ទំនើបៗ​ទៀតផង ។ បន្ទាប់មក​តុលា​ការ​សម្រេច​បិទទ្វារ​ទីតាំង​ទាំង​២ ហើយ​ជនបរទេស​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រសាក​សួរ​នៅ​ក្រសួងមហាផ្ទៃ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×