Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ចុះមក​វាយតម្លៃ​អំពី​វឌ្ឍនភាព ​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ ​របស់​បងប្អូន​ប្រជាកសិករ​

spot_img

​កំពង់ធំ​៖ បេសកកម្ម​រយៈពេល ៣​ថ្ងៃ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​កសិកម្ម ដើម្បី​ចុះមក​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​របស់​បងប្អូន​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​គោលដៅ លទ្ធផល​ជាក់ស្តែង​បង្ហាញ​ឲ្យ​ឃើញថា ពូជស្រូវ​ដែល​បាន​យកទៅ​ចែកជូន​ភាគច្រើន​ដំណុះ​គ្រាប់​មាន​អត្រា​ខ្ពស់ ហើយ​ស្រូវ​កំពុង​ដុះ​លូតលាស់​បានល្អ ខ្លះ​កំពុង​បូមទឹក ប​ញ្ជូ​ល​ស្រែ បាច​ជី និង​បាញ់ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​។

ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន និង​សហការី​មកកាន់​ខេត្ត​នៅជាប់​បឹង​ទន្លេសាប​ដែលជា​ខេត្ត​បានទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ខែតុលា​កន្លងមក​ដើម្បី​ពិនិត្យ និង​តាមដាន​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​របស់​បងប្អូន​ប្រជាកសិករ​នៅតាម​តំបន់​ដែល​ទទួលរង​គ្រោះ​។ នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពូជស្រូវ​ចំនួន ៨៣​តោន​ជូន​ប្រជាកសិករ​ចំនួន ៨៣០​គ្រួសារ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​ឯក គង់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អនុប្រធាន​គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ពិធី​នេះ​បាន​ប្រារព្វ​ក្នុង​បរិវេណ​វត្ត​សង់​ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ដោយ​សង្ខេប​អំពី​គ្រោះមហន្តរាយ​ទឹកជំនន់​កន្លងមក​ដែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សំខាន់ៗ បាន​លេប​ត្របាក់​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​សត្វពាហន​: របស់​បងប្អូន​ប្រជា កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ ឆ្វេងយល់​យ៉ាងច្បាស់​អំពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជា កសិករ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​វិធានការ​ចំ​បាច់ និង​បន្ទាន់​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​ជួយ​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ជូន​ប្រជា កសិករ​រងគ្រោះ​ឲ្យ​អស់​សមត្ថភាព គ្រប់​វិធីសាស្ត្រ គ្រប់​មធ្យោបាយ ទាន់ពេលវេលា និង​មាន ប្រសិទ្ធភាព​ខ្ពស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​យើង​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​ឡើយ​។ ទ​ទូល​បាន​បទ​បញ្ញា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ បាន​នាំយក​ពូជស្រូវ​គិត​មកទល់​ថ្ងៃនេះ​ចំនួន ៦ ៥៧៨​តោន និង​១៥០​គីឡូក្រាម មក​ចែកជូន​បងប្អូន​ប្រជាកសិករ​នៅតាម​តំបន់​គោលដៅ តាមរយ​:​គណកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ជាក់ស្តែង​ថ្ងៃនេះ​ពូជស្រូវ​ចំនួន ៨៣​តោន បាន​យកមក​ចែកជូន​បងប្អូន​ប្រជាកសិករ​ចំនួន ៨៣០​គ្រួសារ នៅ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ចូលរួម​ចែករំលែក​នូវ​ទុក្ខលំបាក​ជាមួយ​បងប្អូន​ដែល​ផលដំណាំ​ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់ ហើយក៏​បានផ្តល់​កំលាំង​ចិត្ត​ឲ្យ​បងប្អូន​ខិតខំ​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើងវិញ ព្រមជាមួយ​គ្នា​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​បងប្អូន​ដែល​បាន​យក​ពូជស្រូវ​ទៅ​ព្រោះ​ហើយ​កំពុង​ដុះ​លូតលាស់​បានល្អ​។ ភ្ជាប់​ទៅនឹង​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គង់ គីម ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ចំពោះ​សកម្មភាព​គ្រប់បែបយ៉ាង​ក្នុង​ឆន្ទ​:​ធ្វើយ៉ាងណា​ឲ្យ​កិច្ច​អន្តរាគមន៍​ស្តារ​ផលិតកម្ម​កសិករ​សម្រេច​ទទួលបាន​ជោគជ័យ​។

​សរុបសេចក្តី​មក​ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល ៣​ថ្ងៃ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ដើម្បី​ចុះមក​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​របស់​បងប្អូន​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​គោលដៅ លទ្ធផល​ជាក់ស្តែង​បង្ហាញ​ឲ្យ​ឃើញថា​ទី​១- ពូជស្រូវ​ដែល​បាន​យកទៅ​ចែកជូន​ភាគច្រើន​ដំណុះ​គ្រាប់​មាន​អត្រា​ខ្ពស់ ហើយ​ស្រូវ​កំពុង​ដុះ​លូតលាស់​បានល្អ ខ្លះ​កំពុង​បូមទឹក ប​ញ្ជូ​ល​ស្រែ បាច​ជី និង​បាញ់ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​។ ទី​២- ផ្ទៃដី​ខូចខាត​ជាង ៥០​ភាគរយ​ត្រូវបាន​ស្តារឡើងវិញ​រួចរាល់ បើទោះបី​នៅ​តំបន់​ខ្លះ​សកម្មភាព​ស្តារឡើងវិញ​មានការ​យឺត​យ៉ាង ដោយ សារ​ទឹក​ស្រក​ចុះ​យឺត ប៉ុន្តែ​ដើម្បី​ជំនះ​នូវ​បញ្ហា​នេះ មាន​បងប្អូន​ប្រជាកសិករ​ខ្លះ​មិន​រង់ចាំ​ទឹក​ស្រក​ឡើយ បាន​បូមទឹក​ចេញពី​ស្រែ​ដើម្បី​ងាយស្រួល​ព្រោះ​គ្រាប់ពូជ ហើយ​សង្ឃឹមថា​ផ្ទៃដី​ខូចខាត​នឹងត្រូវ​បាន​ស្តារឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។ ទី​៣-​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឯនោះ​វិញ បងប្អូន​ប្រជា កសិករ​កំពុងតែ​សប្បាយ​នឹង​ប្រមូល​ផល​ស្រូវ​លក់ ប៉ុន្តែ​ខ្លះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ម៉ាស៊ីន​ច្រូត​ប្រមូល​ផល​ស្រូវ​ពី​ស្រែ​ផងដែរ​។ ត្រឹមត្រូវ​ណាស់​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ថា “​ច្រូតស្រូវ​ក្នុង​ទឹក ប្រសើរ​ជាង​គ្មាន​ស្រូវ​ច្រូត ខ្វះ​ម៉ាស៊ីន​ច្រូត ប្រសើរ​ជាង​គ្មាន​ស្រូវ​ច្រូត​”​។ មាន​ការងារ​ជាច្រើន​ដែល​ក្រសួង​ត្រូវធ្វើ ហេតុនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង មាន​តួនាទី​ទទួលបន្ទុក​តាម​បណ្តា​ខេត្ត​ត្រូវ​បន្ត​ចុះមក​តាម​ការងារ​អន្តរាគមន៍​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើងវិញ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដោយឡែក​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​ចាត់​មន្ត្រី​ចុះមក​តាមដាន​លើ​ការងារ​បច្ចេកទេស ជំងឺ និង​សត្វល្អិត “​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទទួលខុសត្រូវ ដើម្បី​ស្តារ​ផលិតកម​កសិកម្ម ធានា​សុវត្ថិភាព​ស្បៀង​ជូន​បងប្អូន​ប្រជាកសិករ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×